​ចាប់​រថយន្ត​ដឹក​កូន​ត្រី​រ៉ស់​បាន​ចំនួន​១០​ម៉ឺន​ក្បាល ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​ជលផល ដើម្បី​យកទៅ​ប្រលែង​នៅ​រមណីយដ្ឋាន​បារាយណ៍ទឹកថ្លា​

0

​ខេត្តសៀមរាប​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​វរសេនីយឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ឃាត់​រថយន្ត​ម៉ាក​ហាយ​ឡែ​ន3​ឌឺ​ពណ៌​ទឹកប្រាក់​មួយគ្រឿង ឆែកឆេរ ឃើញ​កូន​ត្រី​រ៉ស់​ជាច្រើន​ក្បាល​នៅក្នុង​រថយន្ត ទើប​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ រួច​ប្រគល់ឱ្យ​មន្ត្រីជលផល​ដើម្បី​យកទៅ​ប្រលែង​នៅ​រមណីយដ្ឋាន​បារាយណ៍ទឹកថ្លា ប៉ែក​ខាងលិច​ចំនួន​១០​ម៉ឺន​ក្បាល​។​
​ ​ហេតុ​ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការឃាត់​រថយន្ត​ដឹក​កូន​ត្រី​រ៉ស់​ចំនួន​១០​ម៉ឺន​ក្បាល​នោះ​ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​ភូមិ​វត្ត​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ខណៈ​ជនសង្ស័យ​បំ​រ៉ុង​ដឹក​ឆ្លង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ព្រោះ​នៅ​ទីនោះ​មានតម្លៃ​ខ្ពស់​។​
​ ​លោក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់ថា ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការចុះ​បង្ក្រាប​ករណី​ដឹក​កូន​ត្រី​រ៉ស់​បំ​រ៉ុង​ឆ្លង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​នេះ កាលពី​យប់​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០១៥ កម្លាំង​ជំនាញ​ដោយមាន​ការសង្ស័យ​ឃើញ​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌឺ​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ២.M.៤៦៧៨​ខុសប្លែក ក៏​ហៅ​ឈប់ ដើម្បី​ត្រួតពិនិត្យ ឆែកឆេរ ក៏​ឃើញ​កូន​ត្រី​រ៉ស់​ជាច្រើន​ក្បាល​នៅក្នុង​រថយន្ត ក៏​សួររក​ច្បាប់ តែ​អ្នកបើកបរ​ប្រាប់ថា ដឹក​ឱ្យគេ​គ្មាន​ច្បាប់​ទេ​។​លោក​បន្តទៀតថា ក្រោយពី​កម្លាំង​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​រួចមក​ថា គ្មាន​ច្បាប់ (​បទល្មើស​ដឹកជញ្ជូន​ផលិតផល ជលផល​គ្មាន​លិខិត​អនុញ្ញាតិ​) ដាក់​តាម​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌឺ​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ចេញ​មកពី​ភូមិសាស្ត្រ ស្រុក​សូទ្រនិគម ដើម្បី​ឆ្លងកាត់​យកទៅលក់​នៅ​ប្រទេស​វៀតណាម រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ ។​លោក​បន្ថែមថា ជនសង្ស័យ​ទាំង​២​នាក់​មាន ទី​១/​ឈ្មោះ លី ប៊ុន​ហ៊ាង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​មុខរបរ​អ្នកនេសាទ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ម្នាក់ទៀត​ជា​កម្មករ​របស់​ឈ្មួញ​ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា​មិនបាច់​ដាក់ឈ្មោះ​វា​ទេ​។​លោក​បញ្ជាក់ទៀតថា ក្រោយពី​ធ្វើការ​សួរនាំ ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​និង​មន្ត្រីជលផល​ថា ពួកខ្លួន​ពិតជា​បាន​ដឹក​កូន​ត្រី​រ៉ស់​ចំនួន​១០​ម៉ឺន​ក្បាល​ចេញពី​តំបន់​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដើម្បី​យកទៅលក់​ឱ្យ​ម៉ូយ​នៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ធ្វើការ​ចាប់​យកបាន​វត្ថុ​តាង​កូន​ត្រី​រ៉ស់​ចំនួន​១០​ម៉ឺន​ក្បាល​,​និង​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌឺ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២.M.៤៦៧៨​មួយគ្រឿង​ឆ្នាំ​២០០៣​ប្រគល់​ទៅឱ្យ​លោក ពោត វ៉ាន់​ដេ​ត អនុប្រធាន​ផ្នែក​វិវាទ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​និង​ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀ​ស នៅ​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៥​ដើម្បី​យកទៅ​ប្រលែង​នៅ​រមណីយដ្ឋាន​បារាយណ៍ទឹកថ្លា ប៉ែក​ខាងលិច​និង​ធ្វើការ​ផាកពិន័យ​អន្តរកាល​តាមច្បាប់​បទ​ល្មើស​ជលផល​(១​ក្បាល​x២០០​រៀល​)X២​ដង​នៃ​តម្លៃ​ទីផ្សារ​។ រីឯ​ម្ចាស់​និង​រថយន្ត​ត្រូវបាន​មន្ត្រីជលផល​ឱ្យ​ត្រឡប់​ទៅវិញ ប្រសិនបើ​ម្ចាស់​រឹងទទឹង មិន​ព្រមឱ្យ​ផាកពិន័យ​ទៅតាម​ច្បាប់​បទល្មើស​ជល​ផល​ទេ ខាង​មន្ត្រី​ជំនាញ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​៕2 6 4 1​ដោយ ខេង ឧ​ត្ត​ម​