លោក​អាត់​ខែម​និង​ក្រុម​កា​ងារ​ចុះ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាង​១០​ឆ្នាំ​រវាង​នគរបាល​និង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ម្កាក់​

0

​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រវាង​នគរបាល និង​ប្រជាពលរដ្ឋ​ដែល​អូសបន្លាយ​ជាង​១០​ឆ្នាំ​មកហើយ ស្ថិតនៅ ភូមិ​ក្បាលស្ពាន សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​ចំពោះ​ដំណោះស្រាយ​ខាងលើនេះ​លោក​អាត់​ខែម​បានសម្រេច​កាត់​ដី​និង​ប្រគល់​ដី​ដែលមាន​ទំហំ​៥ គុណ​១០០​ម៉ែត្រ​ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់ធ្វើ​ផ្លូវ​សាធារណ​: ក្រោម​ការជួយឧបត្ថម្ភ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេ្ត​បន្ទាយមានជ័យ​ងាយស្រួល​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​imageimage (2)
​លោក​អាត់​ខែម​បាន​និយាយថា​ជម្លោះដីធ្លី​ខាងលើ​បានកើត​ឡើង​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​ដោះស្រាយ​មិនចេះចប់​សោះ​ទើបតែ​នៅពេលនេះ​ដោយមាន​ការណែនាំ​ពី​លោក​កែ​គឹមយ៉ាន​លោក​និង​ក្រុមការងារ​ចុះទៅ​ដោះស្រាយ​បញ្ចប់​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​ហើយ​ជា​លទ្ធផល​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំ​និង​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​លើ​ការធ្វើ​ផ្លូវ​នៅ​តំបន់​នោះ​យ៉ាង​យកចិត្តទុកដាក់​ទៀតផង​។​លោក អាត់ ខែម និង​ថ្នាក់ដឹកនាំ​បាន​ផ្តាំផ្ញើ ពី​ការសួរសុខទុក្ខ ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​image (1)អភិបាលខេត្ត​ដែល​អស់លោក​បាន​យកចិត្ត​និង​គិតគូ ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។​ក្រោយ​បញ្ចប់​សំណេះ​សំណេះ ថ្នាក់ដឹកនាំ​និង​ក្រុមការងារ បាន​នាំយក​អំណោយ របស់លោក កែ គឹមយ៉ាន ជា​សារុង ទៅ​ចែកជូន ដល់​ប្រជាពលរដ្ឋ នៅ​ទីនោះ​ផងដែរ និង​ជំរុញ អោយ​ខិតខំ​បង្កបង្កើនផល និងរ​កសី​ុ ចិញ្ចឹម​គ្រួសារ ខណ​:​ដែ​ប្រទេសជាតិ មាន​សន្តិភាព និង​រីកចំរើន ជា​បន្ត​បន្ទាប់មក​នោះ​៕