ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ​និង​ក្រុង​ប៉ោយប៉ែត​និង​ចាប់ធ្វើ​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧​ចំណាយលុយ​ធ្វើ​ផ្លូវ​អស់​លុយ​៣០​លាន​ដុល្លារ

0

​ខេត្តបន្ទាយមានជ័យ​ ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ទម្លាក់​លុយ​ប្រមាណ​៣០​លាន​ដុល្លារ សម្រាប់​កែលំអ​ផ្លូវដែក​ដ៏​ចាស់​ទ្រុឌទ្រោម​មួយ​ខ្សែ​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ​ដល់​ក្រុង​ប៉ោយប៉ែត ធ្វើយ៉ាងណា​ជួសជុល​ពង្រឹង​ឲ្យ​រថភ្លើង​បានធ្វើ​ចរាច​ណ៍​សិន​បើទោះបី​រត់​យឺតៗ​ក៏ដោយចុះ​។​នេះ​បើតាម​លោក​លី​បូ​រិ​ន​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ទី​១៦​ខែសីហា​ឆ្នាំ​២០១៥​ថា​រដ្ឋាភិបាល​បានផ្ដល់​លុយ​៣០​លាន​ដុល្លា​សម្រាប់​ពង្រឹង​ផ្លូវ​រទេះភ្លើង​នេះ​ធ្វើយ៉ាងណា​ឲ្យ​រទេះភ្លើង​រត់​បាន​សិន​ពីព្រោះ​កំណាត់​ផ្លូវដែក​មួយ​នេះ​ទាមទារ​ធ្វើ​ឡើងវិញ​ជំរុញ​imageការដឹក​កសិផល​ដែល​ចេះតែ​កើនឡើង​នៅ​តំបន់​ខេត្ដ​សំខាន់ៗ ក្នុង​ភូមិភាគ​ពាយព្យ​រហូត​ជាប់​ព្រំដែន​ថៃ​។​លុយ​នេះ​ត្រូវបាន​យក​ចិ​ត្ដ​ទុកដាក់​ជួសជុល​កែលម្អ​គ្រប់​ស្ពាន​ផ្លូវដែក​ដែលមាន​១៦៨​ស្ពាន​ដែល​ធ្លាប់​រង​ត្រូវ​គ្រាប់ មុ​ី​ន​នា​សម័យ​សង្គ្រាម ។ ការកែលម្អ​ផ្លូវ ដែក​នេះ​គេ​គ្រោង​ឲ្យ​ចប់​អាច​ឲ្យ​រថភ្លើង​image (1)បើកបរ​បាន​នៅ​ឆ្នាំ​២០១៧ ។ ថៃ​កំពុង ត​ភ្ជាប់​ផ្លូវដែក​គេ​ឲ្យ​ជាប់​ជាមួយ​ផ្លូវដែក​កម្ពុជា​សម្រេច​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១៦ បច្ចុប្បន្ននេះ​ក្នុង​កញ្ចប់​លុយ​៣០​លាន​ដុល្លារ​នេះ​ត្រូវបាន​យកមកប្រើ ប្រាស់​ជួសជុល​កែលម្អ​ផ្លូវដែក​នេះ​បាន ជា​បណ្ដើរៗ​ហើយ​៕