ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះអនុវត្តតាមតិការតុលាការខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យវាយប្លន់ម្នាក់នៅក្រុងសេរីសោភ័ណ្ឌបញ្ជូនទៅតុលាការ។លោកវរសេនីយ៍ត្រីភឿងម៉ាន់សិង្ហនាយការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុនភារុណអាយុ ២០ឆ្នាំ រស់ភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។លោកភឿងម៉ាន់សិង្ហបាននិយាយបន្តថាតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យក្រោមបទចោទប្រកាន់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥មកម្លេះ ។
លោក ភឿង ម៉ាន់សិង្ហ បានបញ្ជាក់ទៀតថា ក្រោយទទួល បានដីកាពីតុលាការ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាមានជ័យបានដាក់បញ្ជាឲ្យកម្លាំងរបស់លោកចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។ជនសង្ស័យត្រូវបានកំលាំងនគបាលព្រហ្មទ័ណ្ទកំរិតធ្ងន់កំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដាក់ទោសទៅតាមផ្លូវច្បាប់ ៕


































