​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​និស្សិត​៤​នាក់ បញ្ជូនទៅ​តុលាការ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធារ​ញៀន​

0

​ខេត្តសៀមរាប​៖​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានធ្វើការ​ចាប់ខ្លួន បាន​ជន​ស​ង្ស័ យ​ចំនួន​៤​នាក់​នៅ​ចំនុច​ក្នុងផ្ទះ​១​កន្លែង ក្នុង​ក្រុង​សៀមរាប ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយឯក ស្រី យូ​រ៉ា និង​ដឹកនាំ​ប្រតិ​ប​ត្ដិWP_20150818_007​ការ​នេះ ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​អនុវត្ត​វិធានការ​ញុះញង់​ធ្វើការ​ចុះបង្ក្រាប​បទល្មើស​ជាក់ស្តែង ។​
​ ​ហេតុ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គឿង​ញៀន​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២០​និង​០០​នាទី​ថ្ងៃទី​១៧​ខែ​ខែសីហា ឆ្នាំ​២០១៥ នៅ​ចំនុច​ក្នុងផ្ទះ​ជនសង្ស័យ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។​
​ ​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ ចំនួន​៤​នាក់​មា​នៈទី​១/​ឈ្មោះ ហាក់ ប៊ុនហាង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ឆ្នាំ​ទី​១​ផ្នែក​អាយ​ធី​(​ជួញដូរ​) បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ទី​២/​ឈ្មោះ សុ ធារ៉ា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​សិស្សសាលា ពូ​ឌឺ​ព្រូ​ល (​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ស្នាក់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ទី​៣/​ឈ្មោះ វ៉ាន់ ច័ន្ទ​រិទ្ធី ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ឆ្នាំ​ទី​២​ផ្នែក​ទេសចរណ៍​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​វិហា​ចិន សង្កាត់​ស្វាយដង្គំ និង ទី​៤/​ឈ្មោះ សួន រ៉ា​យី​ត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ឆ្នាំ​ទី​២​ផ្នែក​ទីផ្សារ​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​លោក​បន្តថា ក្រោយពី​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​រួចមក កម្លាំង​ជំនាញ​បាន​នាំយកមក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​និង​ធ្វើ​ការដកហូត​វត្ថុតាង​រួមមានៈ ទូរ​សព្ទ័​ដៃ​៩​គ្រឿង ,​ម្ស៉ៅ​គ្រើម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​ធំ​និង​៣​កញ្ចប់​តូច ទម្ងន់​១៨,១​ក្រាម​,​ម៉ូតូ​៣​គ្រឿង និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​បច្ចុប្បន្ន ជនសង្ស័យ ចំនួន​៤​នាក់​នឹង​វត្ថុតាង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕វត្ថុតាង WP_20150818_007 WP_20150818_002ខេង ឧ​ត្ត​ម​