សៀមរាប៖ គ្រាប់មីនមិនទាន់ផ្ទុះ១គ្រាប់ត្រូវបានគេប្រទះឃើញនៅក្នុងក្រឡុកក្បែកន្លែងកល់សំបុត្រភ្ញៀវទេចរណ៍ចូលទស្សនាប្រាសាទអង្គរវត្តបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋពេញក្រុងសៀមរាប។ហេតុការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ត្រង់ចំណុចខាងជើងកន្លែងលក់សំបុត្រភ្ញៀវទេសចរណ៍ ស្ថិតនៅក្នុងភូមិមណ្ឌុល៣ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប។
លោកវរៈសេនីត្រី ពួយ ធាពួយ ធា វរៈសេនាតូច វិស្វកម្មបានអោយដឹងថាគ្រាប់មីន១គ្រាប់នេះត្រូវបានអ្នករត់ម៉ូតូកង់៣ចាំដឹកភ្ញៀវនៅមុខកន្លែងកើតហេតុ ប្រទះឃើញនៅក្នុងគ្រឡុកមួយក្បែរកន្លែងលក់សំបុត្រភ្ញៀវពេលនោះក៍រត់ទៅប្រាប់ទាហាននៅជិតនោះ បន្ទាប់មកកម្លាំងទាហ៊ានបានចុះមកពិនិត្យ មើលឃើញជាក់ស្តែងក៍បានយកគ្រាប់មិនទាន់ផ្ទុះរំបាវច្រកស្រូវ គ្រាប់មីនម៉ាកozm4 ប្រភេទ មីនបង្កៃផលិតនៅប្រទេសសូវៀតមិនបានដឹងឆ្នាំផលិត ។
លោកវរៈសេនីត្រី ពួយ ធា បន្តថាគ្រាប់មីន១គ្រាប់នេះត្រូវបានខាងបញ្ចាការដ្ឋានកងឯកភាពកំចាត់មីនទី៦(CMAC)យកទៅរក្សាទុក។
លោកប៊ុន ណារិទ្ធ ប្រធានអាជ្ញាធរជាតិអប្បរាមានប្រសាស្ត្រថា គ្រាប់មីន១គ្រាប់នេះអាចមានមនុស្សយកមកទំលាក់ចោលឬក៍ភ្លេច ជ្រុស ដោយចេតនាឬអចេតនានៅមិនទាន់ដឹងនៅឡើយ?ចំណែកផលប៉ះពាល់ដល់ភ្ញៀវទេសចរណ៍គឺពុំមាននោះទេព្រោះគ្រាប់មីនមិនមានខ្សែរឬបង្កៃពិសេសវាមិនទានផ្ទុះ។ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកមូលហេតុថាគ្រាប់មីន១គ្រាប់នេះហេតុអ្វីមកនៅទីនេះ។
ចំណែកខាងមន្ត្រីបញ្ជាការដ្ឋានកងឯកភាពកំចាត់មីនទី៦ មិនអាសុំការបភ្លឺជុំវិញគ្រាប់មីន១គ្រាប់នេះបានទេដោយមន្ត្រីទាំងនោះឆ្លើយដាក់គ្នាទៅវិញទៅមកមិនមានមូហេតុ ហើយអោយរងចាំអគ្គនាយក ៕ ខេង ឧត្តម