មន្ត្រី​​យោធា​​​​​​​​​​​​​ម្នាក់​​​​​​​​​ជិះ​ម៉ូ​តូ​​​ទា​​​ក់​​ដៃ​​​ចង្កូត​ជា​​មួយ​​​​​​​រថ​​យ​ន្ត​​​​​​​​​ដឹ​​ក​ស៊ី​ម៉ងត៍​​​ដួ​ល​​ខ្ទា​​ត​ចូល​​​ក្រោមរថ​យន្ត​​​កិ​​ន​ខ្ទេ​ច​​​​​​​ក្បា​​​ល​​​​​​​

0

រាជធានី​​​​ភ្នំ​ពេញ​​៖ មន្ត្រី​​យោធា​​​​ម្នាក់​​ ​​បាន​​​​​​ស្លាប់​​​យ៉ា​ង​អា​​ណោ​​ច​អាធ័​​​ម ​​​ដោ​យ​​សារ​​ជិះម៉ូតូ​ទា​ក់​ដៃ​ចង្កូត​​​ជាមួ​យ​រថយ​ន្តដឹ​ក​ស៊ី​​​​​ម៉ងត៍​​​​​​ធុ​ន​​ធំ​មួយ​​​គ្រឿង​​​​ ​ហើយ​​​ខ្ទាត​​ចូលក្រោម​​កង់រ​ថយន្ត​កិ​​នខ្ទេច​​​​​​ក្បាល​។ ​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​​​ដ៏គួ​​ឲ្យ​រន្ធត់​នេះ​កើត​ឡើង​​កា​លពី​​វេលា​ម៉ោ​ង​​១០​​​និង​​៣០​នាទី​ព្រឹកថ្ងៃទី​​​​២៦​ មេ​សា ​នៅ​​​តា​ម​បណ្តោ​​យផ្លូ​វ​ព្រះ​មុន្នីរ៉េ​ត​ ​​ទ​ល់មុខ​​រោងចក្រ​ដើម​ពោ​​​ធិ៍​​​ សង្កាត់​​ស្ទឹង​មា​ន​ជ័​​យ​ ​ខណ្ឌ​មា​នជ័​យ​​។ ​

ជន​​រងគ្រោះ​​​​ឈ្មោះទូ​ ឡុក ​អាយុ៣៨ឆ្នាំ​ ជាមន្ត្រី​​យោធា​​ មាន​​​ឋានន្តរស័ក្តិ​​​​​​​ថ្នាក់​វរសេនីយ៍​ទោ​ ​បម្រើ​ការ​ងារ​​នៅ​​ទីចាត់​ការ​បុគ្គ​លិក​​នៃអគ្គ​បញ្ជា​ការ​ដ្ឋា​នកង​យោធ​​ពល​ខេម​រភូមិ​ន្ទ។

​​តាមប្រភពព័តមានបានអោយដឹងថា៖ មុន​ពេល​កើតហេ​តុគេ​​ឃើញ​​មន្ត្រី​យោធា​​​ខាង​លើជិះ​ម៉ូតូមួយ​គ្រឿងម៉ា​កវ៉េវ ​​ស៊េ​រីឆ្នាំ​២០១៤​ ព​ណ៌ខ្មៅ​ គ្មា​នស្លាក​លេខ ​ជិះ​ធ្វើដំ​ណើរ​តាមប​ណ្តោយ​ផ្លូវ​​ព្រះ​មុនី្នរ៉េត​ ទិស​ដៅពី​ជើង​​ទៅ​ត្បូង​​​​​ លុះ​មកដល់​ចំណុចកើ​តហេតុ​​​​បានបើក​​​វ៉ា​រថយន្ត​ដឹក​ស៊ីម៉ងត៍​​​ធុន​ធំមួយ​គ្រឿង ​ពណ៌​ទឹ​កក្រូ​ច ពាក់​ស្លាកលេ​ខភ្នំពេ​ញ 5A-0​197 ​បណ្តា​លឲ្យទាក់​ដៃចង្កូត​នឹងផ្នែក​ខាងក្រោយ​នៃរថយន្ត ​​រួច​​​​ខ្ទាត​ចូល​ក្រោម​កង់រថ​យន្ត ​​កិន​​ខ្ទេច​​​​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ័មបំ​ផុតនៅ​នឹងកន្លែង ​​។

ចំណែក​ឯរថយន្ត​បង្កបា​ន​​ព្យាយា​មបើ​ករត់​ ​​តែ​ត្រូវស​មត្ថកិច្ច​ចាប់ឃា​ត់បានទាំង​រថយន្តនិង​​​អ្នកបើ​ក​បរ​។ ក្រោយ​ពេល​​កើត​​​​​​ហេតុ​​សមត្ថ​កិច្ចមូល​ដ្ឋាន​ ​​សហការ​ជាមួយជំ​នាញចុះធ្វើការ​អន្តរាគមន៍​វា​ស់វែ​ង ​និងដក​ហូត​​យកម៉ូតូជនរ​ងគ្រោះ​និងរថ​យន្តបង្ក ​​ព្រមទាំងឃា​ត់ខ្លួនអ្នកបើ​កបរយកទៅ​កាន់កា​រិយាល័​យ ចរាចរណ៍​ជើងគោ​ករាជធានីភ្នំពេញ​រងចាំការ​​​​ដោះស្រា​យតាមផ្លូវច្បាប់ ៕​image (1) image