ពិធី​សម្ពោធ​បើក​ពិ​ព័រ​ណ៌​មិន​អចិន្ត្រៃយ៍ ស្តីអំពី​រូប និង សម្លេង ( ស្ត្រី​ខ្មែរ​កាលពី​អតីត​- បច្ចុប្បន្ន​- និង​អនាគត ) ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​-​អង្គរ​

0

​ខេត្តសៀមរាប​៖ ពិ​ព័រ​ណ៌​មិន​អចិន្ត្រៃយ៍ ស្តីពី​ប្រធានបទ​ខាងលើ ត្រូវបាន​រៀបចំឡើង​នៅ​មណ្ឌល​លំនៅដ្ឋាន​ខ្មែរ ជិត​ប្រាសាទបន្ទាយក្តី​នៃ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌ ប្រវត្តិសាស្ត្រ អង្គរ រយៈពេល​២​ខែ ។11ពិព័រណ៍​នេះ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប នៅក្នុង​ថ្ងៃ​បើកសម្ពោធ​នោះ គេ​ឃើញ​មាន​វត្តមាន លោកស្រី Nao Hayashi អ្នកសម្របសម្រួល​គម្រោង​សារមន្ទីរ និង​ជា​ប្រធាន​មូលនិធិ​ជប៉ុន​នៅ​អង្គការ​យូណេស្កូ​និង លោក Yashihiro Abe លេខាធិការ​ទី​១ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​និង​ពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​
ក្នុង​ជំហាន​ទី​១ ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ អង្គការ​យូណេស្កូ និង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៦ ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ឡាវ បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ថ្នាក់​អនុតំបន់​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្រោម​ចំណងជើង​ថា​៖​មរតក​យើងទាំងអស់គ្នា ដើម្បី​ស្វែងយល់​អំពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក កម្ពុជា វៀតណាម ឡាវ ។ នៅក្នុង​នោះ​គឺ​បានរៀបចំ​ពិ​ព​រ័​ណ៌​ចំនួន​៩​កន្លែង​រួចមកហើយ ជាមួយនឹង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ផងដែរ ។ គម្រោង​ជំហាន​ទី​១​នោះ មានការ​ឧបត្ថម្ភ​ពីរ​ដ្ឋ​ភិ​បាលជ​ប៉ុន ដោយ​ផ្តោតទៅលើ​ទំនាក់ទំនង​ផ្នែក​ប្រវត្តិសាស្ត្រ នៃ តំបន់​បេតិកភណ្ឌ​ពិភពលោក ។
ដោយឡែក​នៅ​ប្រទេស​កម្ពុជា ក្នុង​ជំហាន​ទី​២​នៃ​គម្រោង​សម្រាប់​ឆ្នាំ ២០១៣-២០១៥ ក៏បាន​ការជួយឧបត្ថម្ភ​បន្ត​បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន ហើយ​គម្រោង​នេះ​បាន​ផ្តោតទៅលើ​ការផ្សារភ្ជាប់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក សារមន្ទីរ និង ប្រជាជន ក្រោម​ប្រធានបទ​(​ស្ត្រី​ខ្មែរ​កាលពីពេល​អតីតរ​ហូត បច្ចុប្បន្ន និង អនាគត​)​។WP_20150818_027
សារមន្ទីរ​ជាតិ​កម្ពុជា សារមន្ទីរ​ជាតិ​អង្គរ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ សារមន្ទីរ​ធម្មជាតិ​សាកល​-​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​ជ្រោមជ្រែង ក្នុងការ​រៀបចំ​ពិ​ព័រ​ណ៌​នេះ សម្រាប់​លើក​យកមក​បង្ហាញ​នៅក្នុង​ពិ​ព័រ​ណ៌ ចំនួន​៤ គឺ ស្ត្រី​និង​សម្លៀកបំពាក់ -​ស្រី្ត​និង​កសិកម្ម -​ស្ត្រី​និង​វប្បធម៌​អរូបី -​ស្ត្រី​និង​ជំនឿ​ផ្សេងៗ ។
គួរ​បញ្ចាក់​ដែរ​ថា គម្រោង មរតក​យើងទាំងអស់គ្នា ដើម្បី​ស្វែងយល់​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ការរៀបចំ​ពិ​ព័រ​ណ៌​មិន​អចិន្ត្រយ៍​នេះ គឺ​ត្រូវបាន​ជ្រើស​រើសយក​ភូមិ​ចំនួន​៧ នៅក្នុង​តំបន់​អង្គរ គឺ​ភូមិ រលួស ភូមិ​បន្ទាយស្រី រហាល នគរ​ក្រៅ ឪឡោក ស្រះស្រង់​ខាងជើង​និង​ភូមិ​គោក​ត្នោត មក​អនុវត្តតាម​វិធីសាស្ត្រ​ស្រាវជ្រាវ រូប​និង​សម្លេង​( Photovoice ) គឺ​មានន័យថា អ្នកភូមិ​ទាំងនោះ ជា​អ្នកអនុវត្ត​ដោយផ្ទាល់​ជាមួយនឹង​ជីវភាព​ស្ត្រី ដែល​រស់នៅ​ប្រចាំថ្ងៃ ក្នុង​តំបន់​ការពារ​អង្គរ ។
គម្រោង​នេះ បាន​ផ្សព្វផ្សាយ​រូប​និង​សម្លេង​របស់​អ្នកភូមិ​ទាំងនោះ និង​មាន​ក្តីសង្ឃឹម​ចំពោះ​អនាគត​ដ៏​ប្រសើរ​ជាង​មុន​របស់​ពួកគាត់​នាពេល​អនាគត ។ បើទោះបីជា​ពួកគាត់​មានការ​មា​ញឹក ក៏ដោយ​ពួកគាត់ នៅតែមាន​ឱកាស ជួយ​បញ្ចេញ​នូវ​គំនិត​យោបល់ និង​បង្ហាញ​រូបភាព ដូចដែល​បានឃើញ​នៅក្នុង​សកម្មភាព​នៃ​ការតាំង​ពិ​ព​រ័​ណ៌​នេះ ។ ក្នុង​គោលបំណង​ដ៏​សំខាន់​នៃ​ការរៀបចំ​ពិ​ព័រ​ណ៌​នេះ​ផងដែរ គឺ​ចង់បង្ហាញ​អំពី​ការទំនាក់ទំនង​គ្នា​ជា​ប្រវត្តិសាស្ត្រ រវាង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក សារមន្ទីរ រួមទាំង​ប្រជាជន​ទាំងអស់ ដែល​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក អ​ងុ្គ​រ ៕WP_20150818_022 WP_20150818_024 10 ដោយ ខេង ឧ​ត្ត​ម​