ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណីរក្សាទុកដឹកបញ្ជូនឬជួញដូរ ដោយខុសច្បាប់នៅសារធាតុញៀននៅក្នុងក្រុងសៀមរាបដូចភ្លៀងរលឹម រួចធ្វើការឆែកឆេរក្នុងខ្លួនជនសង្ស័យ រកឃើញវត្ថុតាងគ្រឿងញៀនមួយចំនួន និងឈានទៅឃាត់ខ្លួនជនសង្ស័យប្រុសស្រី ជាបន្តបន្ទាប់បានចំនួន៧នាក់នៅតាមដងផ្លូវ រួចបញ្ជូនទៅតុលាការ។
ហេតុការណ៏ចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងក្រុងសៀមរាបដូចភ្លៀងរលឹម ធ្វើឡើងនៅវេលាម៉ោង២៣នាទីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ នៅចំណុចតាមផ្លូវដងផ្លូវសាធារណៈក្នុងក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧ជាបន្តបន្ទាប់ ដែលដឹកនាំសម្របសម្រួល ដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៧នាក់មានទី១/ឈ្មោះ ហួរ សូវៀត ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ(ជួញដូរ)ទី២/ឈ្មោះ ថុល ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំមុខរបររត់ម៉ូតូឌុប(ចាត់ចែងឱ្យប្រើប្រាស់)បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ទី៣/ឈ្មោះ ឃឿន ណាន់ ភេទស្រី អាយុ២៣ឆ្នាំមុខរបរចាប់ទឹកកកនៅខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ប្រើប្រាស់)ទី៤/ឈ្មោះ ឡុង វាសនា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរអ្នកសិល្បៈ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គម(ចាត់ចែងឱ្យប្រើប្រាស់) និងទី៥/ឈ្មោះ យី គឹមហួយ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិល្បៈ ស្នាក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ(ប្រើប្រាស់)និងទី៦/ឈ្មោះ សារឿន រត្ថា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិនគរធំ សង្កាត់នគរធំ ក្រុងសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់)និងទី៧/ឈ្មោះ ឡុង សូផា ភេទប្រុសអាយុ២១ឆ្នាំមុខរបរម៉ូតូឌុប ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ(ចាត់ចែងឱ្យប្រើប្រាស់)។
ក្រោយពីធ្វើការសួរនាំរួចកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន៖ម្សៅគ្រើមពណ៌សថ្លាចំនួន១០តូចកញ្ចប់ទម្ងន់២,៧ក្រាម,ទូរសព្ទ័ដៃ៦គ្រឿងព្រមទាំងឧបករណ៍ប្រើប្រាស់,ច្នៃជក់មួយចំនួន។បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៧នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញ បច្ចុប្បន្នកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយខេង ឧត្តម