កំពង់ធំ៖ ប្រជាពលរដ្ឋមានការត្អូញត្អែយ៉ាងខ្លាំងចំពោះអាជ្ញាធរនៅក្នុងស្រុកស្ទោងដែលបណ្ដោយអោយបុគលម្នាក់ ដែលមានឈ្មោះថា សេង ប៊ុនតេងជាមន្ដ្រីកងរាជអាវុធហត្ថ មានឋានជាវីរះសេនីយ៍ត្រីក្នុងខេត្ដកំពង់ធំ បានយកអាបុលឈូសដីមួយគ្រឿង និងអាត្រាក់តឿរ ២គ្រឿង ដើម្បីឈូសឆាយដីព្រៃនៅចំណុះ អូធំ ហៅ អូភ្ងាស់ ភូមិទំពិជ ឃុំទ្រា ស្រុកស្ទោង ខេត្ដកំពង់ធំ ដែលមានផ្ទៃដីចំនួន១៥ហិចតា ប៉ុន្ដែលោកតេងមិនបានឈូសចំនួន១៥ហិចតាទេ គឺលោកសេង ប៊ុនតេងឈូសលើសទាំងដីព្រៃ និងដីចំណីអូរទៀតផង។![09_08_09_27_43.mpeg_snapshot_02.05_[2015.09.18_11.54.08]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/08/09_08_09_27_43.mpeg_snapshot_02.05_2015.09.18_11.54.081.jpg?resize=448%2C226&ssl=1)
ជាក់ស្ដែងកាលពីថ្ងៃទី ៨ ខែសហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋជាង២០គ្រួសារបានរៀបរាប់ប្រាប់អ្នកសារពត័មានថាពូកគាត់បានប្រាប់ទៅលោកមេឃុំដែរ តែលោកមេឃុំបានប្រាប់ថា អោយពូកគាត់អញ្ជើញទៅប្រាប់លោក សេងប៊ុនតេង ដោយខ្លូនឯងទៅ គាត់មិនហានប្រាប់ទេព្រោះគេជាអ្នកមានអំណាច។![09_08_09_27_43.mpeg_snapshot_00.43_[2015.09.18_11.53.43]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/08/09_08_09_27_43.mpeg_snapshot_00.43_2015.09.18_11.53.43.jpg?resize=254%2C196&ssl=1)
តាមសំដីតំណាងប្រជាពលរដ្ឋ លោក ស៊ុន ឌត គឺជាអនុភូមិបាន ប្រាប់អ្នកសារពត័មានយើងថាបើសិនជាគ្មានព្រៃឈើនៅតាមមាត់អូនទេនោះច្រាំងអូនេះនិងបាក់ជាបណ្ដើៗដូច្នេះពូកគាត់មានការព្រួយបារមណ៍យ៉ាងខ្លាំងពេលរដូវវស្សាចូលមកដល់ទឹកហូរខ្លាំងនិងបាក់ច្រាំងមិនខាន ខ្ញុំបាទជាតំណាងភូមិ ក៏ដូចជាតំណាងប្រជាពលរដ្ឋក្នុងភូមិទំពិជទាំងមួល សុំសំណូមពរ ទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងគោរពជួនទៅដល់លោកអភិបាលខេត្ដកំពង់ធំជួយអន្តរាគម៍ដល់ពួកយើងខ្ញុំផង។![09_08_09_27_43.mpeg_snapshot_04.08_[2015.09.18_11.54.30]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/08/09_08_09_27_43.mpeg_snapshot_04.08_2015.09.18_11.54.30.jpg?resize=254%2C199&ssl=1)
ក្នុងនោះដែរមហាជនបានរឹះគន់លោក សេងប៊ុនតេង មានឋានះ ជាវីរះសេនីយ៍ត្រីក្នុងជួរកងរាជអាវុធហត្ថខេត្តកំពងធំ អាងអំណាច ឈូសឆាយដីព្រៃគ្មានច្បាប់ឈូសលើសទទ្រាន់យកដីចំណីអូរមកធ្វើជាកម្មសិទ្ធ គ្មានទំនាក់ទំនងជាមួយអាជ្ញាធ័រភូមិឃុំ អោយបានដឹងធ្វើអ្វីតាមតែចិត្តនិងអំណាចរបស់ខ្លួនធ្វើបែបនេះហាក់ដូចជាមើលងាយដល់អ្នកដែលជាម្ចាស់ទឹកដី ក្នុងករណីនេះមហាជនសំណូមពរអោយអភិបាលខេត្តនិងក្រុមព្រឹក្សាខេត្តជួយដោះស្រាយប្រជាពលរដ្នផងបើចង់បានសន្លឹកឆ្នោត៕ដោយផន សុខជាតិ
![09_08_09_27_43.mpeg_snapshot_00.57_[2015.09.18_11.53.56]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/08/09_08_09_27_43.mpeg_snapshot_00.57_2015.09.18_11.53.56.jpg?resize=254%2C196&ssl=1)
![09_08_09_27_43.mpeg_snapshot_00.32_[2015.09.18_11.54.45]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/08/09_08_09_27_43.mpeg_snapshot_00.32_2015.09.18_11.54.45.jpg?resize=254%2C196&ssl=1)


































