ខេត្តកំពង់ឆ្នាំង៖ គ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន០៥គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បានមកទទួលថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជាដែលបានធ្វើពិធីប្រគល់ថវិកានេះនៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវ
នីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទា និងឯកឧត្តម សៀក គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរ លោក អ៊ុក សារុន តំណាងអតីតយុទ្ធជនខេត្ត មន្រី្តមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង និង ក្រុមគ្រួសារសពសមាជិកសមាគមជាច្រើនរូបទៀតផងដែរ។ លោក ថោងចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ រាជជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដោយបានអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជក្នុងស្មារតីការគោរពដឹងគុណូបការៈ ដ៏ថ្លៃថ្លា របស់បងប្អូនដែលបានលះបង់កំលាំងកាយចិត្ត និងហ៊ានពលីជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជន ជាមួយនិងការយកចិត្តទុកដាក់ដោះស្រាយជីវភាព សម្ភារៈថវិកា ជាបន្តបន្ទាប់ ព្រមទាំងផ្តល់កិតិ្តយស ការគោរព និងការថែរក្សាសេចក្តីថ្លៃថ្នូរជូនអតីតយុទ្ធជន។នៅក្នុងពិធីនេះគ្រួសារសពសមាជិកសមាគមដែលបានមកទទួលប្រាក់ឧបត្ថចំនួន០៥គ្រួសារក្នុងនោះមាននៅស្រុកបរិបូរណ៌០១គ្រួសារ ស្រុកកំពង់ត្រឡាច២គ្រួសារ ស្រុកសាមគ្គីមានជ័យ១គ្រួសារនិងស្រុកទឹកផុស១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤លានរៀល ពីបេឡាមរណៈសង្គ្រោះ សមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តម យី យ៉ូន និងឯកឧត្តម សៀក គឹមលៀង បានមាន
ប្រសាសន៍ថា៖ឯឧត្តម សូមចូលរួមរំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសារសពអតីតយុទ្ធជនទាំងអស់ និងពិសេសបងប្អូនដែលជាក្រុមគ្រួសារសពដែលមកទទួលថវិកាមរណៈសង្គ្រោះនៅពេលនេះ ហើយក៏សុំអភ័យទោសផងដែរ ចំពោះការយឺតយ៉ាវក្នុងការប្រគល់ប្រាក់នេះ ប៉ុន្តែទន្ទឹមនិងការយឺតយ៉ាវកន្លងមកនេះ នៅថៃ្ងនេះបងប្អូនបានទទួលប្រាក់បេឡាមរណៈសង្គ្រោះនេះហើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សមាគមអតីតយុទ្ធជនកម្ពុជាបានបង្កើតឡើងមានការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋភិបាល ពិសេសគឺ សម្តេច ហ៊ុន សែន ដែលសម្តេចក៏ជាអតីតយុទ្ធជនម្នាក់ ធ្លាប់ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងនៅក្នុងសង្គ្រាម ហេតុនេះហើយសម្តេចមិន ភ្លេចពីទុកលំបាក និងការខ្វអខាតរបស់បងប្អូន និងក្រុមគ្រួសារអតតីយុទ្ធជនយើងឡើយ ។ឯកឧត្តម យី យ៉ូន និងឯកឧត្តម សៀក គឹមលៀង ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រសារសមាជិកសមាគម ដែលបាន មកទទួលថវិកាមរណៈសង្គ្រោះពេលនេះថា៖ សូមបងប្អូនយកថវិកានេះទៅប្រើប្រាស់អោយចំគោលដៅ ដើម្បីជាអត្ថប្រយោជន៍ ក្នុងការដោះបន្ទុកផ្សេងៗ និងប្រើប្រាស់តាមតម្រូវការចាំបាច់នៅក្នុងគ្រួសាររបស់ខ្លួន។ម៉្យាងវិញទៀត សូមបងប្អូនរក្សាទុកនូវសលាកបត្រទទួលប្រាក់នេះអោយបានត្រឹមត្រូវព្រោះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ និងទុកសំរាប់អោយកូនចៅជំនាន់ក្រោយបានដឹងពីគំរូវីរៈភាពរបស់គាត់ដែលបានលះបង់ដើម្បីបុព្វហេតុជាតិនិងមាតុភូមិកម្ពុជា៕




































