​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ឃាត់​រថយន្ត​ទូ​រិ​ស​១​គ្រឿង​ដឹកទំនិញ​ ​គេច​ពន្ទ​ប្រគល់​ឲ្យ​ស្ថាប័នគយ​ទាំងយប់​

0

​សៀមរាប​៖មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឃាត់​រថយន្ត​ទូ​រិ​ស​១​គ្រឿង​បន្ទាប់​មានការ​សង្ស័យ​ដឹកទំនិញ​គេច​ពន្ទ​។​ ​ ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក​វរសេនីយ៍ទោ សឿន​សេន បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការឃាត់​រថយន្ត​ដឹកទំនិញ​សង្ស័យ​ ​គេច​ពន្ទ នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៤​ត្រង់​ចំ​ ​ណុ​ច​ផ្លូវ​ហាយវ៉េ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​ ​ ​

លោក​វរសេនីយ៍ទោ​សឿន​សេន បន្ថែមថា​រថយន្ត​ដែល​លោក​បាន​ដឹកនាំ​កម្លាំង​ឃាត់​ ​ត្រួត​ពិ​និ​ត្រ​នេះ​ម៉ាក​ទូ​រិ​សព​ណ័​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​.​សៀមរាប​២​អា​៩០៧៧​បាន​ដឹក​ឥ​វ៉ាន់​មកពី​ច្រក​ជាំ​សា​ង៉ាំ​ស្រុក​អន្លង់វែង​ចូលមក​ខេត្តសៀមរាប​តាមផ្លូវ​លេខ​៦៧​ក្រោយពី​ ​កម្លាំង​នគរបាល​ត្រួត​ពិ​និ​ត្រ​ឥ​វ៉ាន់​ដែលមាន​នៅក្នុង​រថយន្ត​នោះ​ពុំមាន​បា​រ៉ែ​ប​បង់​ពន្ទ​ទាំង​ ​អស់​ទើប​លោក​បាន​សហ​ការហៅ​ជំនាញ​គយ​ឲ្យ​ទទួល​ទាំងយប់​តែ​គយ​ហាក់បី​ជា​មិន​ចង់​ ​ទទួល​នោះទេ​។​ ​ ​

នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បញ្ជាក់ថា​ឥ​វ៉ាន់​គេច​ពន្ទ​ ​ទាំងអស់​មាន​១០​មុខ​(​ទី​១​សាប៊ូ​កញ្ចប់​តូច​១០​កេស​)(​ទី​២​សាប៊ូ​កញ្ចប់​ធំ​១០​កេស​)(​ទី​៣​ទឹក​ ​ក្រូច​២០៨​កេស​)(​ទី​៤​ទឹកដោះគោឆៅ​ក្រហម​២០​កេស​)(​ទី​៥​ទឹកដោះគោឆៅ​៥​កេស​)(​ទី​៦​ម៉ី​ម៉ា​ម៉ា​២​កេស​)(​ទី​៧​ដែក​ដុះ​ឆ្នាំង​៤​កេស​)(​ទី​៨​ចង្អើ​អាំងត្រី​៤៨០​រាយ​)(​ទី​៩​ទឹកក្រូច​កំប៉ុង​៨​កេស​)(​ទី​១០​ម្ទេស​ក្រៀម​៣​បាវ​)​។​ ​ ​

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ថែមថា​ទំនិញ​ទាំងអស់នេះ​ត្រូវបាន​ ​ប្រគល់​ឲ្យ​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប​ធ្វើ​ការបង់​ពន្ទ​ទៅតាម​ផ្លូវច្បាប់​។​ ​ ​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប​លោក​ហេង​សុ​ឬ​ទ្ធី​បាន​ឲ្យ​ដឹងថា​ទំនិញ​គេច​ពន្ទ​ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ប្រគល់​ឲ្យ​សាខាគយ​នេះ​គឺ​តម្រូវ​ឲ្យ​ម្ចាស់​ទំនិញ​ធ្វើ​ការបង់​ពន្ទ​ទៅតាម​នីតិវិធី​ច្បាប់​គយ​។​???????????????????????????????