សៀមរាប៖ក្នុងគោលដៅលើកកម្ពស់ទេសភាពវប្បធម៏ សោភ័ណ្ឌភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ អាជ្ញាធរជាតិអប្សរានឹងចាក់ដីបំពេញទីទំនាបដាំស្មៅ ដាំបង្គោលរបាឈើ នៅមុខព្រះលានជល់ដំរីក្នុងរមណីយដ្ឋានអង្គរលើផ្ទៃដី១០៧៨០ម៉ែត្រក្រឡា។
គម្រោងនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃទី២៤ខែសីហា រហូតដល់ថ្ងៃទី១ខែធ្នូឆ្នាំ២០១៥។ ជាមួយនឹងការផ្តួចផ្តើម រៀបចំលើកកម្ពស់សោភណភាពបៃតង ក្នុងរមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ជាតិអន្តរជាតិ និងមគ្គុទេសន៏ទេសចរណ៏ដើម្បីជ្រាប។
សេចក្តីជូនដំណឹងលេខ៥៧៤/១៥ រប សជណ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ចាក់ថា ក្រៅពីចាក់ដីលុបតាមទីទំនាបដើម្បីដាំស្មៅ គឺមានការរៀបចំដាក់ប្រពន្ធ័លូរំដោះទឹកជាច្រើនកន្លែងផងដែរ ៕ ខេង ឧត្តម