កំពង់ធំ ៖ សកម្មភាពរបស់ កងយោធពលខេមរភូមិន្ទ បានធ្វើជាស្នូលនៃការថែរក្សា សន្តិភាព ជូនប្រជាពល រដ្ឋតាមបណ្តោយព្រំដែន នឹងនៅក្នុងប្រទេស និងបានអនុវត្តភារៈកិច្ច តាមកម្មវិធីនយោបាយ យុត្តសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល និងបានប្តេជ្ញាការពារបូរណៈភាព ទឹកដី និងបេតិកភ័ណ្ទជាតិ ។ មិនតែប៉ុណ្ណោះតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ដែលបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំតាមកម្មវិធី ផ្សព្វផ្សាយជូនដល់នាយ និងពលទាហានទាំងអស់ចំណុះអោយតំបន់សឹករងកំពង់ធំ រាល់សភាពការណ៍ថ្មី ដែលមានការពាក់ព័ន្ឋទៅនឹង សភាពការ អន្តរជាតិ ប្រទេសជាតិខាង និងសភាពការណ៍ អន្តរជាតិ ដែលបានធ្វើឲ្យនាយទាហាននិងពលទាហាន បានក្តាប់នូវសភាពការណ៍ ផ្សេងៗបានទាន់វេលា ។
ជាក់ស្តែងក្នុងថ្ងៃនេះ នៅក្នុងតំបន់សឹក មានពិធីប្រជុំផ្សព្វផ្សាយ ព្រឹត្តិការណ៍ សំខាន់ៗជុំវិញការីកចម្រើន ដែលបានអនុវត្តនៅក្នុងតំបន់សឹករងកំពង់ធំ ក្រោមអធិបតីភាព លោក វរៈសេនីយ៍ឯក ង៉ាង ស មេបញ្ជាការង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមយើងជា កងយោធពលខេមរៈភូមិន្ទ ត្រូវតែការពារដាច់ខាត រដ្ឋធម្មនុញ និងស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះ មហាក្សត្រ ការពាររដ្ឋសភា និងរាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតឡើងពីការបោះឆ្នោត មិនតែប៉ុណ្ណោះកងយោធពលខេមរៈភូមិន្ទ បានសហការជាមួយប្រទេសជិតខាង រាលបញ្ហារដែលត្រូវបាន ដោះស្រាយដោយសន្តិវិធី ។
និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ការងារហ្វឹកហ្វឺនអប់រំនយោ បាយ សតិអារម្មណ៍ និងអប់រំចិត្តសាស្ត្រ ព្រមទាំងបានបំពេញនូវសំណុំបែបបទ យោធិនសោធននិវត្តន៍ សោធនបាត់បង់សមត្ថភាពការងារ យោធិនពិការ គ្រួសារយោធិន ពលី មរណៈ ដែលត្រូវបានចេញ ពីទ័ពទៅក្រសួងសង្គមស៊ីវិល ។ ដោយ ប៊ុន រដ្ឋា