​គ្រោះថ្នាក់​ចរាចរ​ណ៏​កាលពី​ថ្ងៃទី​២៥​នៅ​ប្រទេស​ថៃ​សម្លាប់​ពលករ​ខ្មែរ​៨​នាក់​រងរបួស​ធ្ងន់​ស្រាល​៩​នាក់​

0

​បន្ទាយមានជ័យ​៖ ឩ​ប​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​ចំនួន​ពី​ករណី​នៅក្នុង​ប្រទេស​ថៃ​បានសម្លាប់​ជនជាតិ​កម្ពុជា​ចំនួន​០៨​នាក់​និង​បង្ក​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​០៩​នាក់​ផ្សេងទៀត ។​គ្រោះថ្នាក់​ចរាចរ​ណ៏​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៣​នាទី​យប់​ថ្ងៃទី​២៥​មេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​មួយកន្លែង​ស្ថិតក្នុង​ស្រុក​ខ្លងយ៉ៃ ខេត្ត​ឈុន​បូរី ប្រទេស​ថៃ ។​

ប្រភព​មួយ​បាន​រាយ​ការ​ណ៏​មក​ថា​៖ ហេ​ត​ការ​ណ៏​គ្រោះថ្នាក់​នោះ​បង្កឡើង​ដោយ​កង​ទាហាន​ថៃ បាន​បាញ់​បំបែក​កង់​រថយន្ត​ខណពេល​រថយន្ត​នោះបាន​ដឹក​កម្លាំង​ពលករ​ដែលជា​ជនជាតិខ្មែរ​ចេញពី​ស្រុក​តា​ប្យា​ខេត្ត​ស្រះកែវ​ឆ្លងកាត់​ប៉ុស្តិ៍​យាម​របស់​កង​ទាហាន​ហើយ​មិន​ព្រម​ឈប់​ឲ្យ​ត្រួតពិនិត្យ ។​ ​លោក ឈុន ណា មន្ត្រី​យោធា​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅក្នុង​ទឹកដី​ថៃ​កាលពី​ថ្ងៃទី​២៥​មេសា​នោះ​មាន​ពីរ​ករ​ណ៏​ហើយ​បានសម្លាប់​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ទៅរក​ការងារ​ធើ្វ​ដោយ​ខុសច្បាប់​ចំនួន​៨​នាក់​បង្ក​ឲ្យ​របួសធ្ងន់​ស្រាល​ចំនួន​៩​នាក់ ។ មន្ត្រី​យោធា​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖ សាកសព​ពលករ​ទាំងនោះ​នូវ​មិនទាន់​បានដឹង​ឈ្មោះ​នៅឡើយ​ទេ លោក​គ្រាន់តែ​ដឹងថា មាន​មនុស្ស​ស្លាប់​អស់​០៨​នាក់ និង​របួស​ចំនួន​០៩​នាក់​តែប៉ុណ្ណោះ ។​ ​

យ៉ាងណាក៏ដោយ​នៅ​ព្រឹក​ថ្ងៃទី​២៧​មេសា​ឆ្នាំ​២០១៤​នេះ​សាកសព​ពលករ​ម្នាក់​ត្រូវបាន​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​ដឹក​យកមក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ប្រគល់ជូន​សាច់ញាតិ​នៃ​សព​នៅក្នុង​វត្ត​បា​លិ​លេ​យ្យ សាកសពរ​មានឈ្មោះ បាត ប៉ុក ភេទ​ប្រុស​អាយុ​២១​ឆ្នាំមាន​លំនៅ​ភូមិ​ជំលាស​ដែក​ឃុំ​គោក​កឋិន​ស្រុក​ថ្ម​ពក​ខេត្តបន្ទាយមានជ័យ ។​ស្ត្រី​ម្នាក់​ដែល​បាន​អះអាងថា​៖​ជា​សាច់ញាតិ​នៃ​សព​បាន​ឲ្យ​ដឹងថា​៖​សាកសព​ខាងលើ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ធ្លាក់​ពីលើ​រថយន្ត​នៅឯ​ខេត្ត​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៥​មេសា​ឆ្នាំ​២០១៤ ។​ ​

ពាក់​ព​ន្ធ័​និង​ករណី​ស្លាប់​ជនជាតិខ្មែរ​ដោយ​ការ​ធើ្វ​ចំណាកស្រុក​ចូលទៅ​រក​ការងារ​នៅក្នុង​ទឹកដី​ថៃ​ដោយ​ប្រថុយ​ប្រ​ថា​នេ​នះ​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​បាន​ឲ្យ​នៅ​ថ្ងៃទី​២៧​មេសា​២០១៤​នេះ​ថា​៖​ចំនួន​ពលរដ្ឋ​ខ្មែរ​ស្លាម់​នៅ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅក្នុង​ទឹកដី​ថៃ​នោះ សម្រាប់​ខែមេសា​នេះ​មាន​ចំនួន​១៩​នាក់​ហើយ​ពួកគេ​សុទ្ធតែជា​ពលករ​ធើ្វ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទាំងអស់ ។​

​ចំណែក​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​៖​ការ​ធើ្វ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៤​នេះ​មាន​កំណើន​កាន់តែ​ខ្ពស់​ខុសពី​ឆ្នាំមុនៗ​ច្រើនណាស់​បញ្ហា​នេះ​វា​ទាក់ទិន​និង​កត្តា​អូសទាញ​ពី​សំណាក់ ក្រុម​មេខ្យល់​ដែល​រកស៊ី​ជួញដូរ​លក់​កម្លាំង​ពលកម្ម​ពលករ​ខែ្មរ​ឲ្យ​ទៅ​ឈ្មួញ​ដែលជា​ជនជាតិ​ថៃ ប្រជាពលរដ្ឋ​ខាងលើ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​គប្បី​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ក្រុម​មេខ្យល់​ដើម្បី​ជួយ​កាត់បន្ថយ​ការគ្រោះថ្នាក់​អាយុជីវិត​របស់​ពលរ​ដ្ឋ​កម្ពុជា​តទៅទៀត ។​

ចំណែក លោកស្រី​ចាន់​សុជាតិ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផែ​ក​ជួញដូរ បាន​ឲ្យ​ដឹងថា​៖ ពាក់​ព​ន្ធ័​និង​ជន​ចំណាកស្រុក​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ​នេះ គឺ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធើ្វ​ការទប់ស្កាត់​ជា​រៀងរហូត​ដែរ លើសពីនេះ​លោកស្រី​ក៏បាន​ស៊ី​ប​អ​ង្គេ​ត​លើ​មុខសញ្ញា​ជួញ​មនុស្ស​ឆ្លងដែន​នេះដែរ ប៉ុន្តែ​ហាក់​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ​ព្រោះ​កម្លាំង​ពលករ​ដែល​ត្រូវគេ​ជួញដូរ​នោះ​មិន​សហការ​ជាមួយ​កម្លាំង​របស់​សម​ត្ថ​កិច្ច ។​4