​មន្ទីរ​សាធារណៈ​ការសាងសង់​ស្ពាន​អូរ​កំ​ភុ​ន​ថ្មី​ជា​បេតុង​ជូន​ប្រជាពលរដ្ឋ​

0

​ ​ស្ទឹងត្រែង​៖​ស្ពាន​អូរ​កំ​ភុ​ន​ចាស់​ទ្រុឌទ្រោម ត្រូវបាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ធ្វើការ​សាងសង់​ថ្មី​ជា​បេតុង​ជំនួស​វិញ ដើម្បី​សំរួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ណ៏​ទៅកាន់រ​ម្មណី​យ​ដ្ឋា​ន​បុប្ផា​ភ្លុក​។​11880886_1664745130435562_564565015_n​ ​ក្នុង​សកម្ម​ភាពចុះ​ពិនិត្យ ការសាងសង់​ស្ពាន់​អូរ​កំ​ភុ​ន​នៅ​ភូមិ ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ស្ទឹងត្រែង​ថ្ងៃទី​២១​ខែសីហា​នេះ លោក គឹម ឆ​យ អាយុ​៦០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​នេះ បានលើកឡើង​ថាៈ ស្ទើរ​មួយជីវិត​ហើយ​មកដល់​ឆ្នាំ​២០១៥​នេះ​ទើប​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ស្ពាន​ស្រួល​ធ្វើដំណើរ​ទាក់ទង​គ្នា​ទៅមក​ជាង​នេះ​គឺ​បាន​កូនចៅ​ធ្វើដំណើរ​ទៅ​រៀន​បាន​ទាន់ពេលវេលា ។​
​ ​លោក​អះអាងថាៈ​ស្ពានបេតុង​ថ្មី​នេះ​ពិតជា​រឹងមាំ​ស្រួល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​មិន​លំបាក​ដូច​ស្ពាន​ចាស់​ឆ្លងកាត់​ម្តងៗ ភ័យព្រួយ​គ្រប់បែបយ៉ាង កាលពីមុន​ស្ពានឈើ​វា​ពិបាកទៅ​ពិបាក​មក កាលពីមុន​កាល​៧៩​គ្មាន​ស្ពាន​ទេ​ទៅមក​មានតែ​ឆ្លង​ទូក ស្ពាន​នោះ​អា​ស្ពានឈើ​ដឹង​ស្រាប់​ហើយ ស្ពានឈើ​ទឹក​ហូរ​មកវា​ស្រុតចុះ យើង​ដើរទៅ​ដើរមក​វា​អ​ង្គើ​រ​ដូច​យើង​យោលអង្រឹង​អញ្ចឹង រដ្ឋាភិបាល​គាត់​ជួយ​អញ្ចឹង​អគុណ​ណាស់​ដែល​ការឈឺ​គ្រុន​អី យើង​ទៅ​ស្មើ​ណា​ក៏បាន​ដែរ កាលពី​អត់​មាន​ស្ពាន​ពិបាក ពិបាកទៅ​មែនទែន ពិបាកធ្វើ​ដំណើរ​មែនទែន ទំរាំ​ដល់​ពេទ្យ​ដល់​អី​ល្មម​ចង់​ងាប់​កណ្តាលផ្លូវ​បាត់​ហើយ ឥឡូវ​ស្រួល​ហើយ​អរគុណ​ហើយ ។​
​ ​លោក ស​.​គឹម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បានទទួល​ស្គាល់ ថា​៖​ការរៀបចំ​ផ្លូវ​ស្ពាន​នេះ​ពិតជា​យឺត​ពេល​បន្តិច​ម៉ែន​ពីព្រោះ​ខេត្តស្ទឹងត្រែង​ត្រូវការ​ការអភិវឌ្ឍ​ន៏​ច្រើន​នៅ​គ្រប់​ទីកន្លែង​ដើម្បី​បញ្ចៀស​ភាពលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដូចគ្នា​ហើយ​ការ​នោះ​អភិវឌ្ឍន៍​តែងតែ​ទទួលបាន​សំណូមពរ​គ្រប់បែបយ៉ាង​បន្ថែមទៀត​។​ ​
​លោក​ប្រធាន​មន្ទីរ​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ស្ពាន​នេះ​ជួយ​រក្សា​ទាំងអស់គ្នា​ហើយ​អាជ្ញាធរខេត្ត​និង​សាងសង់​ផ្លូវ​កៅស៊ូ​ជូន​បន្តទៀត​នៅ​ឆ្នាំ​២០១៦​នេះ​ក្រោយពី​ស្ពាន​នេះហើយ​ខ្ញុំ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ហ្នឹង​ដែល​នូវ​ភូមិភាគ​ឥ​សាន្ត​ដាច់​ស្រ​យ៉ា​លពី​ទីក្រុង​ភ្នំពេញ​សូម​ឲ្យ​បងប្អូន​ចូលរួម​ព្រោះ​អី​សមិទ្ធផល​នេះ​បាន​ម៉ូ​មិនមែន​ស្រួល​ទេ​បើ​គិត​ជា​លុយ​ប្រមាណ​៣០​ម៉ឺន​ដូ​ល្លា​អញ្ចឹង​សូម​ឲ្យ​ថែរក្សា​ស្ពាន​នេះ​សូមកុំ​ឲ្យ​ដឹក​ធ្ងន់​ហួសប្រមាណ​បើ​យើង​ដឹក​ធ្ងន់​វា​អាច​មហន្តរាយ​សល់​ស្ពាន ហើយ​ការងារ​បន្តទៀត​នេះ​ឆ្នាំ​២០១៦​យើង​សុំ​ចាក់​កៅស៊ូ​លើផ្លូវ​៧៦.S​នៅ​ស្រុក​សេ​សាន​យើង​នេះ​ដើម្បី​ត​ភ្ជាប់​ពី​ខេត្តស្ទឹងត្រែង​យើង​ម៉ូ​ដែលមាន​ផ្លូវ​កៅស៊ូ​២២​គីឡូម៉ែត្រ​។​
​ ​សូមបញ្ជាក់ថា ៖ ស្ពាន​នៅ​អូរ​ភ្លុក​នេះ មាន​ប្រវែង ៣៦​ម៉ែត្រ ទទឹង​០៨ ម៉ែត្រ​និង​ចាក់​ក្រាល​កៅស៊ូ​សងខាង​ក្បាលស្ពាន​៤០០​ម៉ែត្រ បន្ថែមទៀត ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ​ជាង​១១០០​លាន​រៀល និង​បើក​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​សរាចរ​ណ៍​នៅមុន​រដូវ​ភ្ជុំ​បិ​ណ្យ​នេះ ៕11874214_166