ខេត្តពោធិ៍សាត់៖ គ្រាប់បែកដៃបីគ្រាប់ដែលនៅមានអានុភាពអាចផ្ទុះបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្សនឹងសត្វបានត្រូវបានក្មេងឃ្វាលគោក្របីប្រទះឃើញក្នុងថង់ស្បោងខ្មៅមួយកន្លែងដែលនៅក្នុងដំបូកគព្ពោតព្រៃរបោះក្បែរផ្ទះអ្នកភួមិទើបរត់ទៅប្រាប់អ្នកភួមិទីនោះរាយការឲ្យសមត្ថកិច្ចនគរបាលនៅក្បែរនោះមកយកទៅទុកដាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១០និង៣០នាទីព្រឹកថកងៃទី២០ខែសីហាឆ្នាំ២០១៥ត្រង់ចំនុចមុខរោងមា៉សីុនកិនស្រូវក្នុងភួមិក្រសាំងគ្រួស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ញាណ សាវឿន នាយប៉ុស្ត៍រដ្ឋបាលបឹងខ្នាបានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ ចាន សុភាព អាយុ៣៨ឆ្នាំរស់នៅភួមិខាងលើបានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ត៍យើងថាមានក្មេងឃ្វាលគោក្របីបានប្រទះឃើញគ្រាប់បែកបីគ្រាប់នៅក្នុងដំបូកក្បែរភួមិមួយកន្លែងទុលមុខរោងមា៉សីុនកិនស្រូវឈ្មោះ ប៊ិន ធៀម ហៅគក នៅភួមិខាងលើ។ លោកបន្តថាក្រោយពេលទទួលបានព័ត៍មាននេះភ្លាមកម្លាំងនគរបាលប៉ុស្ត៍យើងជាមួយរូបលោកក៍បានចុះដល់ទីតាំងនោះ ហើយពិតជាឃើញគ្រាប់បែកនៅក្នុងថងខ្មៅបីគ្រាប់មែន ដែលនៅមានអានុភាពផ្ទុះបង្ករគ្រោះថ្នាក់បានគ្រប់ពេលដល់អ្នកដែលយកទៅលេងគ្រាប់បែកទាំងនេះ។ រូបលោកមើលឃើញត្រូតពិនិត្យហើយអាចយកចេញពីកន្លែងគ្រោះថ្នាក់នេះបានដោយមានជំនាញផងទើបយកទៅរក្សាទុកបណ្ណោះអាសន្ននៅរដ្ឋបាលប៉ុស្ត៍នគរបាលបឹងខ្នា ហើយផ្ដល់ដំណឹងនេះទៅខាងស៊ីម៉ាក់មកយកទៅនាពេលក្រោយ។
លោកបញ្ជាក់ថា គ្រាប់នេះជាបករភេទគ្រាប់បែកដៃដែលមានចំនួនបីគ្រាប់គឺមួយគ្រាប់ជាប្រភេទធន់ផ្លែទឹកដោះគោផលិតនៅអាមេរិកនិងពីគ្រាប់ទៀតជាប្រភេទគ្រាប់បែកដៃថ្ងាន់ផលិតនៅប្រទេសចិនគុណភាពរបស់វានៅប្រហែល៨០%ដែលអាចបង្ករគ្រោះថ្នាក់គ្រប់ពេលវេលាហើយនេះវាជាសំណាងណាស់ដែលក្មេងៗនិងអ្នកភួមិក្រសាំងគ្រួសយល់ដឹងរាយការណ៍ដល់សមត្ថកិច្ចយើងឲ្យដឹងដើម្បីទៅយកមករក្សាទុកបញ្ជៀសនៃកាគ្រោះថ្នាក់បាន៕