ខេត្តសៀមរាប៖ បើតាមការស្ទាបស្ទង់មើលអំពីអារម្មណ៍ និងការយល់ឃើញ របស់មជ្ឈដ្ឋាននានានៅក្នុងក្រុងសៀមរាប ស្តីអំពីការមកដល់ ផែនទីកំណត់ព្រំដែនកម្ពុជា-វៀតណាម ដែលផ្តល់ឲ្យខ្ចីដោយអង្គការសហប្រជាជាតិ ក្រោមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជានោះ និង ក្រោមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជានោះ វាគឺជាព្រឹត្តិការណ៍ ដែលត្រូវបានអាជ្ញាធរមូលដ្ឋាន បុគ្គលិក មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាជន ក្នុងក្រុងសៀមរាប អបអរសាទរ និងបានវាយតម្លៃថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលរាជ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងនាំយកការពិតមកបង្ហាញសាធារណមតិជាតិ និង អន្តរជាតិ អំពីជំហរពិតប្រាកដថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានអស្មិមានៈ ឱនក្បាល លក់ទឹកដី ឬ អនុវត្តតាមផែនការគៀបសង្កត់របស់វៀតណាម ដូចដែលមានការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងកាន់អំណាចដោយ គណបក្សសម្លេងភាគច្រើន( គណបក្សប្រជាជនកម្ពុជា ) ជាអាយ៉ងយួននោះឡើយ ។ កញ្ញាស្រីមុំរស់ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាបបាននិយាយប្រាប់
នាក់កាសែតយើងថា គាត់មានការសប្បាយចិត្តណាស់នូវដែលគេយកផែនទីដែលកំណត់ព្រំដែន កម្ពុចាវៀតណាម មកផ្ទៀងផ្ទាត់គ្នាដើម្បីកំអោយការភាន់ច្រទ្បំធ្វើអោយមានឈ្លុះប្រកែកគ្នារវាងខ្មែរនិងខ្មែរនោះដូច្នេះហើយនៅពេលជគ្នាត្រូវហើយនោះក្នុងខ្ញុំជាកូនខ្មែរមានការសប្បាយចិត្តយ៉ាងខ្លាំងបំផុត។
យុវជនសិស្ស១០មករាក៏បានសម្តែងនៅការសប្បាយរីករាយក៏មិនខុសនិងកញ្ញាម្នាក់នោះដែរ ដោយឃើញគេបានយកផែនទីមកដល់ប្រទេសកម្ពុជាដើម្បីផ្ទៀងផ្ទាត់គ្នានោះ នៅព្រឹកក្នុងថ្ងៃទី២០កន្លងមកនេះ ឃើញថាយកផែនទីរដ្ឋាភិបាល មកផ្ទៀងផ្ទាត់គ្នាជាមួយផែនទីដែលយូអិនយកមកនោះ ឃើញថាត្រូវរ៉ូវគ្នាហើយពួកគាត់មានការសប្បាយចិត្តណាស់។