ន​៣មន្ត្រី​គណបក្ស​ប្រជ​ន​កម្ពុជា​បាន​ចុះមក​ពង្រឹង​ប្រកាស​តែង​តាំ​គណៈកម្មាធិការ​យុវជន​គណបក្ស​ឃុំ សង្កាត់​មាន​ចំនួ៣០​នាក់​

0

​ខេត្តបន្ទាយមានជ័យ​៖​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​ពង្រឹង​យុវជន​គណបក្ស ឃុំ សង្កាត់ មាន​ចំនួន​៣៣០​នាក់​ដើម្បី​យកទៅ​អន​វត្ត​ន៍​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជាimage (3)​។​ពិធី​នេះ​មានការ​ចូលរួម​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ឡាយ​គីម​លី សមាជិក​យុវជន​បក្ស​ថ្នាក់កណ្តាល មន្ត្រីជាន់ខ្ពស់​បក្ស​និង​យុវជន​បក្ស ឃុំ​សង្កាត់​ចំនួន​៣៣០​នាក់​។​លោក​ឡាយ​គឹម​លី​បាន​មានប្រសាសន៍ថា​ការតែងតាំង​គណៈកម្មាធិកា​រ​យុវជន​គណៈបក្ស​សង្កាត់​មាន​សង្កាត់​អូរ​អំបិល​មាន​សមាសភាព​១០​នាក់​សង្កាត់​ព្រះ​ពន្លា​មាន​សមាជិក​៤១​នាក់​សង្កាត់​កោះ​ពង​សត្វ​មាន​សមាសភាព​២០​នាក់​សង្កាត់​ទឹកថ្លា​មាន​សមាជិក​៤៧​នាក់​សង្កាត់​ម្កាក់​មាន​សមាជិក​៤៦​នាក់​សង្កាត់​កំពង់ស្វាយ​មាន​សមាជិក​៥១​នាក់​សង្កាត់​ភ្នៀ​ត​មាន​សមាជិក​៤០​នាក់​។​លោក​ឡាយ​គឹម​លី​បាន​បន្តទៀតថា​យុវជន​បក្ស​សង្កាត់​និង​យុវជន​បក្ស​ភូមិ​មាន​ភារកិច្ច​ដូចជា​ក្តាប់​ឲ្យ​ជាប់​នូវ​កម្មវិធី​នយោបាយ​គោលការណ៍​និង​សេចក្តីសម្រេចចិត្ត​នានា​របស់​បក្ស​។​ត្រូវ​បញ្ជៀប​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ​និង​សេចក្តីសម្រេចចិត្ត​នានា​របស់​គណៈបក្ស​ក្នុង​ជួរ​យុវជន​សំដៅ​លើក​កំពស់​ស្មារតី​ភ្ញាក់រលឹក​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​បក្ស​ទៅ​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា​។​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​បានធ្វើ​ការប្តេជ្ញាចិត្តថា​យក​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ព្រមទាំង ធានាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​យ៉ាងរឹងមាំ​ដើម្បី សម្រាលទុក្ខ​លំបាក​នានា​របស់​ប្រជាពលរដ្ឋ​ដែល​កើតមានឡើង​ដោយសារ​គ្រោះមហន្តរាយ​, ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ឈានទៅរក​ការបញ្ឈប់​ការរើសអើង​គ្រប់​ប្រភេទ លុបបំបាត់​គ្រឿងញៀន និង​ល្បែង​ពាលា ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន និង​សង្គមជាតិ បន្ត​រក្សាបាន​នូវ​ចិ​រ​ភាព នៃ​កិច្ច អភិវឌ្ឍន៍​បរិស្ថាន សន្តិភាព និង​បន្ត​ពង្រឹងពង្រីក​កម្លាំង​យុវជន​ឲ្យ​ស្ថិតនៅ​ជា​កម្លាំង​ស្នូល​សម្រាប់​ការងារ ជួយសង្គ្រោះ​នានា រួមចំណែក​ដល់​ការលើកកម្ពស់​វឌ្ឍនភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​គ្រប់ៗ​គ្នា​៕image (2) image (1)