ខេត្ដឧត្ដរមានជ័យ ៖ បន្ទាប់ពីមាន រៀបចំពិធីសំណេះសំណាលនាពេលព្រឹក ជាមួយកងទ័ពសមរភូមិទិសទី៣ការពារ ព្រំដែនខ្មែរ-ថៃរួចមកនៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ នាយឧត្ដម សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធ ពលខេមរភូមិបានអញ្ជើញទៅសំណេះ សំណាលជាមួយបេក្ខជន-បេក្ខនារីដែល ត្រៀមប្រឡងយកសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិនាថ្ងៃទី២៤-២៥ខាងមុខ នេះ ។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ បានលើកឡើងឱ្យបេក្ខជនទាំងអស់ខិតខំ សិក្សារៀនសូត្ររាល់មេរៀនទាំងឡាយ ណាដែលត្រូវប្រឡងយកសញ្ញាប័ត្រ ដោយធ្វើយ៉ាងណាឱ្យប្អូនៗទាំងអស់ប្រឡង ជាប់ជាស្ថាបពរ និងជាពិសេសទទួល បាននិទ្ទេស A គ្រប់ៗគ្នា ។
នាយឧត្ដមសេនីយ៍បានបញ្ជាក់ថា មានតែប្អូនៗ និងក្មួយៗទាំងអស់នេះ ហើយជាទំញំងស្នងឫស្សីសម្រាប់ប្រទេស ជាតិ ដូច្នេះចូរខំប្រឹងប្រែងសិក្សារៀន សូត្រឱ្យបានពូកែដើម្បីបន្ដវេនពីរៀម ច្បងដែលពួកគាត់ចាស់ចូលនិវត្ដទៅ ។
ក្នុងឱកាសនោះដែរ បន្ទាប់ពីសំណេះ សំណាលរួចនាយឧត្ដមសេនីយ៍បានឧបត្ថម្ភ ប្រាក់ដល់បេក្ខជន-បេក្ខនារីត្រៀមប្រឡង យកសញ្ញាប័ត្របាក់ឌុបចំនួន៦៩នាក់ និងលោកគ្រូអ្នកគ្រូ៧នាក់ក្នុងភូមិ-ឃុំ គោកមន ស្រុកបន្ទាយអំពិល ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ។
ក្រោយពីសំណេះសំណាលជាមួយ សិស្សរួចនាយឧត្ដមសេនីយ៍ គន់ គីម បានបន្ដដំណើរពិនិត្យការងារមួយចំនួន របស់កងទ័ពនៅតាមព្រំដែនអង្គភាព មួយចំនួនកំពុងកសាងជំរុំបន្ទាយនិងបង្ក បង្កើនផល គឺវរសេនាតូច២៥១របស់ កងពលធំលេខ៥ នៅក្នុងភូមិស្បូវ ឃុំ គោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរ មានជ័យ និងបន្ដដំណើរត្រួតពិនិត្យកង ពលតូចលេខ២៤១ ស្ថិតក្នុងឃុំពងទឹក ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យផងដែរ ៕