​លោក​ឃាន​ចាយ​និង​លោក​ពេជ្រ​បូ​រិ​ន​រង​ការចោទប្រកាន់ថា​ ​​ឃុបឃិត​គ្នា​លក់​វត្ថុតាង​ឈើ​សុ​ក្រំ​ចំនួន​៨០​កំណាត់​

0

​ខេត្តព្រះវិហារ​៖​បែកធ្លាយ​ព័ត៌មាន​អាស្រូវ​របស់​អង្គភាព​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​មាន​មូលដ្ឋាន​នៅក្នុង​ឃុំ​ស្រយង់​ស្រុក​គូលែន​បាន​បង្ហើប​អោយដឹងថា​លោក​ឃាន​ចាយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​និង​លោក​ពេជ្រ​បូ​រិ​ន​នាយរង​សង្កាត់​បាន​ឃុបឃិត​គ្នា​លក់​A1វត្ថុតាង​ឈើ​លេខ​១​ប្រភេទ​សុ​ក្រំ​ចំនួន​៨០​កំណាត់​ដែល​នគរបាល​ចាប់បាន​កាលពី​ថ្ងៃទី​០៣​កក្កដា​២០១៥​។​
​ ​សមត្ថកិច្ច​បាន​រាយការណ៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​សីហា​២០១៥​ថា​វត្ថុតាង​ឈើ​ទាំងនោះ​ជា​របស់លោក​ផិត​ណាក់​មន្ដ្រី​បរិស្ថាន​ខេត្តព្រះវិហារ​ប្រចាំ​ទិស​ព្រំប្រទល់​ស្រុក​គូលែន​ត្រូវបាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចុះបង្ក្រាប​រឹបអូស​ដែល​ម្ចាស់​ឈើ​ឈ្មោះ​ផិត​ណាក់​បាន​យកទៅ​លាក់ទុក​តាម​គុម្ព​ចេក​និង​ដុប​ព្រៃ​។​បន្ទាប់ពី​បង្ក្រាប​កំលាំង​នគរបាល​បានប្រគល់​អោយ​ជំនាញ​មេព្រៃ​ដែលមាន​វត្តមាន​លោក​ឃាន​ចាយ​ទៅ​ទទួលយក​វត្ថុតាង​ឈើ​ទាំង​៨០​កំណាត់​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​។​
​ ​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​ឈើ​សុ​ក្រំ​ដែល​ចាប់បាន​មានមុខ​ចាប់ពី​២៥​ដល់​៥០​សង់ទីម៉ែត្រ​កំ​រ៉ា​ស់​១​តឹក​ប្រ​វ៉ែ​ង​២​ម៉ែត្រ​ស្មើនឹង​ប្រមាណ​៧​ម៉ែត្រគូប​។​ឈើ​ដែល​ចាប់បាន​មាន​រយះពេល​ជាង​១​ខែ​មកហើយ​គឺ​ខាង​នគ​បាល​បាន​ស៊ើប​ដឹងថា​លោក​ឃាន​ចាយ​និង​លោក​ពេជ្រ​បូ​រិ​ន​បាន​ឃុបឃិត​គ្នា​លក់​វា​អោយ​ឈ្មួញ​អស់​ទៅហើយ​។​
​ ​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ឃាន​ចាយ​និង​លោក​ពេជ្រ​បូ​រិ​ន​បានទេ​ពាក់ព័ន្ធ​ទៅនឹង​ប្រភពព័ត៌មាន​ចោទប្រកាន់​លោក​ទាំង​២​នាក់​ថា​បាន​លក់​វត្ថុតាង​ឈើ​សុ​ក្រំ​ចំនួន​៨០​កំណាត់​កាលពីពេល​ថ្មីៗ​នេះ​។​អ្នកសារព័ត៌មាន​រង់​ចាំ​ទទួល​ការបំភ្លឺ​ដោះ​បន្ទុក​ពី​លោក​ទាំង​២​នូវ​រឿងអាស្រូវ​ខាងលើនេះ​៕P1 A1