​ក្រុមហ៊ុន WURTH Cambodia Ltd បើក​ពង្រីក​សាខា​ថ្មី​មួយទៀត​របស់ខ្លួន​នៅ​ខេត្តសៀមរាប

0

​ខេត្តសៀមរាប ជាមួយនឹង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សក្តានុពល​ទីផ្សារ​ក្នុងស្រុក រួមជាមួយ​នឹង​ការ​ខិតចូល​កាន់តែ​ជិត សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នា​ចុងឆ្នាំ​២០១៥​ដ៏​ខ្លី​ខាងមុខនេះ ក្រុមហ៊ុន វ៉ើ​ធ​ស៍ ខេ​ម​បូ​ឌា ដែលមាន​មជ្ឈមណ្ឌល​កណ្តាល​របស់​ខ្លួន​នៅ​រាជា​ធានី​ភ្នំពេញ បាន​ពង្រីក​សាខា​មួយទៀត​នៅឯ​ខេត្តសៀមរាប ដែលជា​ជម្រើស​ទីផ្សារ​ដ៏​សំខាន់ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បានជ្រើសរើស​យក​ខេត្តបាត់ដំបង ធ្វើជា​ទីផ្សារ​របស់ខ្លួន ពង្រីក​សាខា​ទី​១ កាល​ក្នុងអំឡុង​ឆ្នាំ​២០១៤ កន្លងមកនេះ ។DSC_0313
ទីផ្សារ​សាខា​ទី​២​របស់​ក្រុមហ៊ុន វ៉ើ​ធ​ស៍ ខេ​ម​បូ​ឌា នៅ​ខេត្តសៀមរាប មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជិត​ស្ពានថ្ម​ព្រះរាជដំណាក់ និង​បាន​បើក​សម្ពាធ នា​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥​នេះ ។​
ក្រុមហ៊ុន វ៉ើ​ធ​ស៍ ខេ​ម​បូ​ឌា បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ក្នុងអំឡុង​ឆ្នាំ​២០០២ បាន​ចុះឈ្មោះ​ជា​ផ្លូវការ ជា​ក្រុមហ៊ុន​ឯកជន មាន​ម្ចាស់​ជា Wurth International Ltd និង ជា​សាខា​របស់​ក្រុមហ៊ុន Wurth Group ដែលមាន​សាខា​ចំនួន ៨៤​ប្រទេស នៅលើ​ពិភពលោក ជាមួយនឹង​ផលិតផល​ជាង​១​សែន​មុខ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន Wurth Cambodia បានទទួល​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​ដ៏​ច្រើន​លើសលុប ព្រោះ​ក្រុមហ៊ុន​មួយ​នេះ បាន​បំរើ​សេវាកម្ម​ផ្គត់ផ្គង់​ផលិតផល​៣​ផ្នែក​ធំៗ ចំ​គោលដៅ​នៃ​តម្រូវការ​អតិថិជន​ក្នុងស្រុក រួមមាន ទី​១ ផលិតផល​គ្រឿង​ប្រើប្រាស់ សម្ភារៈ​បន្លាស់​រថយន្ត ( Auto Division ) ទី​២ ផ្នែក​សំណង់ ( Construction Division ) និង​ទី​៣ ផលិតផល​ផ្នែក​ថែទាំ និង តម្លើង ( Metal Division ) សម្រាប់​គេហដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ជាដើម ព្រម​ជាមួយនឹង​ផលិតផល​ផ្សេងៗ ជាង ១​ពាន់​មុខ​ទៀត ។
លោក Andreas Sturm ប្រធាន​គ្រប់គ្រង Wurth Group ប្រចាំ​តំបន់​អាស៊ី និង ប៉ា​ស៊ី​ហ្វិ​ច បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​បើក​សម្ភោ​ធ​សាខា​ទី​២​នៅ​ក្រុង​សៀមរាប ដោយ​បញ្ជាក់ថា ៖ Wurth Group គឺជា​អ្នកជំនាញ​ក្នុងការ​ផ្ត​ត់​ផ្គង់​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ដែលមាន​គុណភាព​ខ្ពស់ អតិថិជន​របស់ Wurth Cambodia ពិតជា​ត្រូវបាន​ទទួលយក​ទៅប្រើ​ប្រាស់ នូវ​ផលិតផល​ដែលមាន​ស្តង់ដា​គុណភាព​អាល្លឺម៉ង់ ព្រោះថា Wurth Group ជា​ក្រុមហ៊ុន​ដើមកំណើត​ពី​ប្រទេស​អាល្លឺម៉ង់ ។ វិស្វករ​អាល្លឺម៉ង់ មាន​គោលដៅ​ខ្ពស់ ល្អឥតខ្ចោះ ជាមួយនឹង​លទ្ធផល​នៃ​ការផលិត ៕​ដោយ​គឿន​វ៉េ​ត​