​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​៣​គ្រឿង​បុក​បន្ដ​គ្នា​គឺ​យី​ឌុប​ដឹកស្រូវ​បុក​គ្នា​និង​យី​ឌុប​ដឹក​ដែកៗ​បុក​និង​រថយន្ដ​ហី​យឹ​ន​ដាយ​

0

កំពង​ធំ​=​កាលពីរ​វេលា​ម៉ោង​១១,៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដ​យី​ឌុប​ដឹកស្រូវ​បុក​និង​យី​ឌុប​ដឹក​ដែក​ហើយ​បន្ដ​បុក​និង​រថយន្ដ​ហី​យឹ​ន​ដាយ​ដែល​ពុំមាន​ដឹក​អ្វី គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ចំនុច ភូមិ​ថ្នល់​បែក ឃុំ​ចំនារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​តាម​ប្រភព​ពត៍​មាន ពីរ​ប្រជា​ពល​រដ្ន​នៅ​និង​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ដ​ហី​យឹ​ន​ដាយ បាន​បើកបរ​ស្រប​ទិស​ជាមួយ​រថយន្ដ​យី​ឌុប​ដឹក​ដែក ពីរ​ត្បូង​ទៅ​ជើង​មកដល់​កន្លែងកើតហេតុ រថយន្ដ​ហី​យឹ​ន​ដាយ ក៏​បង្អន់ល្បឿន​ភ្លាម​ធ្វើអោយ​រថយន្ដ​ដឹក​ដែក​មកពីរ​ក្រោយ​ចាប់​ប្រាំង​មិនទាន់​ក៏​បុក​កាង​ផ្នែក​ខាងក្រោយ​រថយន្ដ​ហី​យឹ​ន​ដាយ ហើយ​ជ្រុល​ទៅបុក​រថយន្ដ​

យី​ឌុប​ដឹកស្រូវ​ដែល​កំពុង​បើកបរ​បញ្ចា​ស់ទិស​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​ចុងខែ​ចេត្រ ផ្អើល​មនុស្សមនា​ប្រុស​ស្រី​ដែល​រស់នៅ​សងខាង​ផ្លូវ​និង​អ្នកធ្វើដំណើរ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយមក​ក៏​ពិនិត្យឃើញថា រថយន្ដ​ដឹក​ដែក​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ឯ រថយន្ដ​ដឹកស្រូវ​ខូចខាត​ដែក​កាង​ផ្នែក​ខាងមុខ​តិចតួច ដោយ​រថយន្ដ​យី​ឌុប​ដឹកស្រូវ​ពណ៍​ប្រ​ផះ​លាយ ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ​3A0921 រថយន្ដ​យី​ឌុប​ដឹក​ដែក​ពណ៍​ស​ពាក់​ផ្លាកលេខ​កំពង់ធំ​3A1122 ឯ​រថយន្ដ ហី​យឹ​ន​ដាយ​ព​ណ៍សរ

លាយ​ត្រួយ​ចេក​ចំនុះ​៥​តោន ពាក់​ផ្លាកលេខ ប មានជ័យ 3A0636 គ្រោះថ្នាក់​នេះ​ពុំមាន​ន​ណារ​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​គ្រាន់តែ​ខូចខាត​រថយន្ដ​តែប៉ុណ្ណោះ រថយន្ដ​ទាំងអស់ ជាមួយ​តៃកុង​រថយន្ដ​បាន​បញ្ចូនទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍ នគរបាល ក្នុងភូមិ​ថ្នល់​បែក ឃុំ​ចំនារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្រោយពីរ​វាស់វែង​រួច​និង​ដោះស្រាយ​តាម​វិធី​ច្បាប់​៕ ​

ដោយ ប៊ុន រទ្ធី 20140427_124437 20140427_124451 20140427_124502