រថយន្តដឹកឈើក្រញូងមួយគ្រឿងត្រូវបានកម្លាំងនគរបាលវរះសេនាតូចការពារព្រំដែនលេខ៩០៥ ចាប់បង្ក្រាប ឧត្តរមានជ័យ កាលពីវេលាម៉ោង៨និង២០យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កម្លាំងនគរបាលវរះសេនាតូចការពារព្រំដែន លេខ៩០៥ បានចាប់បង្ក្រាបរថយន្តដឹកឈើក្រញូងមួយគ្រឿង ដោយមានការដឹកនាំចុះបង្ក្រាបផ្ទាល់ពីលោកវរសេនីយ៍ទោសុំ សារឿន មេបញ្ជាការនគរបាលវរះសេនាតូចការពារព្រំដែនគោកលេខ៩០៥។លោកវរសេនីយ៍ទោសុំ សារឿនមេបញ្ជាការវរះសេនាតូចការពារព្រំដែនលេខ៩០៥ បានអោយដឹងថា បានចុះចាប់បង្ក្រាបបទល្មើសឆ្លងដែន ចាប់ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់និងឈើក្រញូងចំនួន១៨ដុំ នៅចំណុចជើងភ្នំដងរែកស្ថិតនៅក្នុងភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។លោកវរសេនីយ៍ទោសុំ សារឿនមេបញ្ជាការវរះសេនាតូចការពារព្រំដែនលេខ៩០៥ បានបន្តអោយដឹងទៀតថា មនុស្ស៦នាក់និងវត្ថុតាងឈើក្រញូងចំនួន១៨ដុំត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ទាំងយប់ដើម្បីរក្សាទុក ចាត់ការទៅតាមនិតិវិធីច្បាប់៕