​​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ធ្វើការ​បង្ក្រាប​.

0

ឧ​ត្ត​រ​មានជ័យ​.​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥.​ជនសង្ស័យ​ចំនួន​២​នាក់​ប្តី​ប្រពន្ធ​ជួយ​ដូរ​គ្រឿងញៀន​និង​ចែកចាយ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ពុទ្ធ សា រ៉ា​ន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់ ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​១៧​គ្រាប់ ប្រាក់រៀល​ចំនួន​៣​សែន​រៀល IMG_7607ទូរស័ព្ទដៃ​ម៉ាក​ណូគា​១​គ្រឿង ម៉ាក​SAMSUNG.១​គ្រឿង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​។​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​ទៀតថា កាលដែល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នោះ នៅ​ចំណុច​ភូមិ​កណ្តាល​លើ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​. ជនសង្ស័យ​ទី​១​ឈ្មោះ​ស៊ុន ភា​រុន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ត្រូវជា​ប្តី ទី​២​ឈ្មោះ​ប៊ុត រ៉ានី​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​រស់នៅ​ចំណុចកើតហេតុ​ខាងលើ នៅពេល​បច្ចុប្បន្ន ក​ម្លា្ំ​ង​កងរាជអាវុធហត្ថ​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_7609 IMG_7605