​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ចែក​កូន​ត្រី​៣​ម៉ឺន​ក្បាល​ជូន​ប្រជាពលរដ្ឋ​៣០​គ្រួសារ​ ​នៅក្នុង​ឃុំ​២​យកទៅ​ចិញ្ចឹម​តាម​ស្រះ​ក្នុងភូមិ​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​

0

​ខេត្តកំពង់ឆ្នាំង​៖​កូន​ត្រី​ចំនួន​៣​ម៉ឺន​ក្បាល​ត្រូវបាន​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​
​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ នៅក្នុង​ឃុំ​រលាប្អៀរ និង​ឃុំ​ជើង​គ្រាវ ស្រុក​រលា ប្អៀ​រ ដើម្បី​យកទៅ​ចិញ្ចឹម​តាម​ស្រះ​ក្នុង​គ្រួសារ​ទ្រទ្រង់​ជីវភាព​រស់នៅ ក្រោម​ជំនួយ​ឧបត្ថម្ភ​រប ស់​សហគមន៍​អឺ​រុ​ប ( EU ) ការចែក​កូន​ត្រី​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០
១៥ នៅក្នុង​ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​អ្នកចូលរួម​ចែក​កូន​ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥ រួមមាន លោក ប៉ុល មី​មូ​សារ តំណាង​សហគមន៍​អឺរ៉ុប លោកស្រី វង សាត​ស៊ុន​លី អភិបាលស្រុក​រលាប្អៀរ លោក​មេឃុំ​រលាប្អៀរ និង​លោក​មេឃុំ​ជើង​គ្រាវ ព្រមទាំង​DSC07802ប្រជាពលរដ្ឋ​ក្នុង​ទាំង​២​ផងដែរ​។​​ ​ប្រជាពលរដ្ឋ​ដែល​បានទទួល​កូន​ត្រី​ចំនួន​៣​ម៉ឺន​ក្បាល ខាងលើនេះ​យកទៅ​ចិញ្ចឹម​តាម​ស្រះ​ក្នុង​គ្រួសារ គឺមាន​នៅក្នុង​ឃុំ​រលាប្អៀរ​មាន​ចំនួន​១៩​គ្រួសារ និង​នៅ​ឃុំ​ជើង​គ្រាវ​១១​គ្រួសារ ដែ ល​ក្នុង​១​គ្រួសារៗ​ទទួល​បានកូន​ត្រី​ចំរុះ​ទាំង​៣​ប្រភេទ ចំនួន​១​ពាន់​ក្បាល ក្នុងនោះ​មាន ត្រី​ឆ្ពឹ​ន ត្រី​ពី​ឡា​ព្យា និង​ត្រី​កាប​ឥណ្ឌា ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​សហគម​ន៍​អឺរ៉ុប ( E U )​។​​ ​លោក សោម ភិ​រុណ បានធ្វើការ​ផ្តាំផ្ញើរ​ដល់​ប្រជាកសិករ​ដែល​បានមក​ទទួលយក​កូន​ត្រី​យក​​ទៅ​ចិញ្ចឹម​ថា​៖​សូម​បងប្អូន​អនុវត្ត ការចិញ្ចឹម​ត្រី​តាម​ស្រះ​ទៅតាម​មេរៀន​ដែល​មន្ត្រី​ជំនាញ​បាន​បង្រៀន​អោយ​កន្លងមក អំពី​ការចិញ្ចឹម​ត្រី ការលែង​កូន​ត្រី​ក្នុង​ស្រះ និង​ការអោយ​DSC07807ចំណី​ត្រី​។​ក្នុងពេល​នោះដែរ លោក​បានលើកឡើង​ទៀតថា​៖ ប្រជាកសិករ​យើង​គ្រប់រូប​ត្រូវ​ការហូប​ត្រី​ប្រចាំ​​ថ្ងៃ​មិនអាច​ខ្វះ​បាន ហើយ​បើ​យើង​អនុវត្ត​ការចិញ្ចឹម​ត្រី​មានការ​លូតលាស់ ត្រី​ធំធាត់​បានល្អ​នោះ​យើង​មាន​ស្រះ​ចិញ្ចឹម​ត្រី​មួយ ប្រៀបបាន​ដូចជា​មាន​ប្រាក់​មួយ​កេះ​សន្សំទុក​ប្រចាំថ្ងៃ ដែល​កន្ល ង​យើង​ធ្លាប់​ដកយក​ប្រាក់​នោះ​ទៅ​ចំណាយ​ទិញ​ត្រី​ហូប​រាល់ថ្ងៃ តែ​ពេលនេះ​យើង​មាន​ត្រី​ហូប​ហើយ នឹងមិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​ត្រី​ទៀតឡើយ​។​​ ​លោកស្រី​អភិបាលរង​ស្រុក​រលាប្អៀរ លោក​មេឃុំ​រលាប្អៀរ លោក​មេឃុំ​ជើង​គ្រាវ និង​ប្រជា​ពលរដ្ឋ​ដែល​បានទទួល​យក​កូន​ត្រី​ទាំង​៣០​គ្រួសារ មាន​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​និង​សូម​ថ្លែងអំណរគុណ ចំពោះ​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង និង​តំណាង​សហគម​​ន៍​អឺ​រុ​ប ដែល​បានផ្តល់​កូន​ត្រី​ដល់​ពួកគាត់ ហើយ​ពួកគាត់​សូម​ប្តេជ្ញា​យកចិត្តទុកដាក់​ចិញ្ចឹម​ត្រី​ណេះ​អោយបាន​ផល​ល្អ ដើម្បី​សើក​ស្ទួយ​ជីវភាព​រស់នៅក្នុង​គ្រួសារ​អោយបាន​ធូរធា​៕DSC07831

​ ​