ខេត្តកំពង់ឆ្នាំង៖មុនពេលការប្រឡងសញ្ញបត្រ័ទុតិយភូមិ (បាក់ឌុប )នឹងចាប់ផ្តើមប្រឡងនៅព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៤នេះ នៅក្នុងវត្តយាយទេព ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ គេសង្កេតឃើញយុវសិស្សរាប់រយនាក់បាន នាំគ្នីគ្នាទៅបន់ស្រន់លោ កយាយទេព ដើម្បីសុំលោកយាយជួយចៅៗបានប្រឡងជាប់ ។យុវសិស្សជាច្រើននាក់ដែលខ្លះកាន់ធូបទៀន ខ្លះកាន់បាច់ផ្កា ខ្លះមានកន្ត្រកស្លាម្លូ ម្សៅទឹកអប់លាបមុខមាត់ និងប្រាក់កាស់ផង បាននាំគ្នាចូលទៅកាន់អាស្រមលោកយាយទេព ដើម្បីដុតទៀនធូប ដាក់ប្រាក់ ដាក់គ្រឿងសក្ការៈ និងដួសទឹកក្នុងផ្តឹលក្នុងអាស្រម មក
លុបលាងមុខមាត់បន់ស្រន់ ដោយសុំពរជ័យពីលោកយាយទេព អោយពួកគេបានប្រឡងជាប់ ។ចំណែកក្មេងៗដែលនៅក្នុងវត្ត ក៏មានឱកាស់បាននាំគ្នាជញ្ជូនទឹកមកដាក់ក្នុងអាស្រម ដើម្បីបានប្រាក់ខ្លះៗពីយុវសិស្សដែលមកបន់ស្រន់ទាំងនោះ។យុវសិស្សនារីម្នាក់ ក្នុងដៃម្ខាងកាន់ធូប ដៃម្ខាងកាន់ផ្ទឹលទឹក ប្រជ្រែតគេឯងទៅមុខគេ បាននិយាយ អោយអ្នកយកព័ត៌មានយើយដឹងថា៖ ខ្ញុំរៀនចេះហើយ តែរឿងអាគមផ្សំអាយ៉ូស មិនអាចមើលរំលងបានទេ ខ្ញុំរៀននៅវិទ្យាល័យក្រុងកំពង់
ឆ្នាំង មានចំណាត់ថ្នាក់ប្រចាំខែល្អដែរ តែមិនទុកចិត្តទេ ទើបមកបន់ស្រន់ដល់លោកយាយទេពដែលមានបារមី អោយជួយប្រឡងជាប់ ។ ចំណែកប្រជាពលរដ្ឋរស់នៅក្បែរវត្តយាយទេពវិញបាននាំគ្នានិយាយថា៖បើមិនខំរៀនបានអីជាប់ ពេលរៀនមិនខំប្រឹងប្រែងទេ ពេលដល់ថ្ងៃប្រឡងនាំគ្នាមកបន់ស្រន់មិនដឹងថា លោកយាយទេព ជួយពួកគេបានឬអត់…! ឬក៏ចាំដេកយល់សប្តិត្រូវសួរលោកយាយទេពទៅ តើវិញ្ញាសារប្រឡងចេញអីខ្លះ…! ។ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើនមានជំនឿលើ លោកយាយទេព ដែលស្ថិតក្នុងវត្តទេពធីតារាម ហៅវត្តយាយទេព
ថាបារម៉ីពូកែសាកសិទ្ធណាស់ នៅពេលខ្លះទៀតនោះ អ្នកមានរឿងរក្តីក្តាំចោទប្រកាន់គ្នាទៅវិញទៅមក ពេលដោះស្រាយមិនចេញជម្រើសចុងក្រោយ គឺពួកគេតែងមកបន់ស្រន់ស្បថស្បែនៅមុខលោកយាយទេព ដែលសុំអោយលោកយាយទេពជួយកាត់សេចក្តី ដោយភាគីនិមួយៗបានអុជធូបទៀន ស្បថថាបើខ្លួនបានប្រព្រឹត្តខុសនិងសម្បថ សូមអោយលោកយាយទេពដាក់ទោសផ្តាច់ជិវិតដោយប្រការផ្សេងៗទៅ តាមពាក្យដែលបានសម្បថចំពោះមុខលោកយាយទេពចុះ៕




































