​វិបត្ដិនយោបាយ​ថៃ អាប់​ភី​ស៊ីត និង​ស៊ូ​ថេប កំពុង​ប្រេះឆា​គ្នា​

0

រាជធានី​ភ្នំពេញ​៖ ក្នុងពេលដែល​នាយករដ្ឋមន្ដ្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា អបអរសាទរ​ដល់​ទ​ស្សនៈ​ដោះស្រាយ​វិបត្ដិ​របស់​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ថៃ លោក​អាប់​ភី​ស៊ីត វេចា​ជីវ៉ា ប៉ុន្ដែ​ធ្វើឱ្យ​មេដឹកនាំ​គណៈកម្មាធិការ​កែទម្រង់ ប្រជាធិបតេយ្យ​ប្រជាជន PDRC របស់លោក ស៊ូ​ថេប បង្ហាញ​ការមិនពេញចិត្ដ​។​ ​

លោក​អាប់​ភី​ស៊ីត បានលើកឡើង​ពី​ទស្សនៈ​នយោបាយ​ដោះស្រាយ​វិបត្ដិ​របស់លោក​ថា នឹង​អញ្ជើញ​បណ្ដា​គណ បក្សនយោបាយ​ចូលរួម​ក្នុង​កម្មវិធី​ផ្សះ ផ្សា​ដោះស្រាយ​វិបត្ដិ ។ លោក​អាប់​ភី ស៊ីត បញ្ជាក់ថា ប្រសិនបើ​យើង​មិន អាចធ្វើ​ឡើង​ក្នុង​រយៈពេល​១០​ថ្ងៃ​ទេនោះ ចាត់ទុកជា​ការបរាជ័យ ។​ ​

នាយករដ្ឋមន្ដ្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បានចាត់ទុក​សកម្មភាព​ផ្សះផ្សា​របស់ លោក​អាប់​ភី​ស៊ីត ជាការ​ចាប់ផ្ដើម​ដ៏​ល្អ ប្រសើរ​មួយ​ឆ្ពោះទៅរក​ការបញ្ចប់​វិបត្ដិ​។ លោកស្រី​យី​ង​ឡាក់ បញ្ជាក់ថា “​យើង គួរតែ​ចាប់ផ្ដើម​ស្វែងរក​ចំណុច​ដូចគ្នា ក្នុងការ​ដោះស្រាយ​វិ​បត្ដ​ជាជាង​ការ​បែរ ខ្នង​ដាក់គ្នា ទុកឱ្យ​វិបត្ដិ​ញាំញី​បំផ្លាញ ប្រទេសជាតិ​” ។​ ​

សារព័ត៌មាន The Nation បាន​ដក ស្រង់​សម្ដី​លោក​ស៊ូ​ថេប​ប្រកាសថា លោក​មិន​ស្ដាប់​នរណាម្នាក់​នោះឡើយ លើកលែងតែ​មហាជន​ប៉ុណ្ណោះ ។ អ្នក ដែល​ដើរ​តាម​លោក​កំពុង​អំពាវនាវ​ឱ្យ មានការ​កែទម្រង់​ប្រទេសជាតិ​ជា​ទ្រង់ ទ្រាយ​មិន​ពេល​ឈានដល់​ការបោះ ឆ្នោត​។ លោក​ស៊ូ​ថេប ធ្លាប់ជា​ថ្នាក់ ក្រោម​របស់លោក​អាប់​ភី​ស៊ីត ពេល ដែល​លោក​អាប់​ភី​ស៊ីត ជា​នាយក​រដ្ឋ មន្ដ្រី និង​លោក​ស៊ូ​ថេប​ជា​ឧបនាយក​រដ្ឋ មន្ដ្រី ។

នៅពេល​មហា​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ កើត ឡើង លោក​អាប់​ភី​ស៊ីត និង​គណបក្ស ប្រជាធិបតេយ្យ​ឈរ​ខាង​លោក​ស៊ូ​ថេប ប៉ុន្ដែ​ក្រោយមក លោក​អាប់​ភី​ស៊ីត​ក៏ បាន​ងា​ក់មក​គាំទ្រ​ដោះស្រាយ​វិបត្ដិ​ធ្វើឱ្យ អ្នក​ទាំងពីរ​ឃ្លាតឆ្ងាយ​ពីគ្នា ។​ ​

នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ កាលពី​ថ្ងៃទី​២៦ ខែមេសា តុលាការ​ឧក្រិដ្ឋកម្ម​ថៃ បាន​អនុញ្ញាតឱ្យ​មេដឹកនាំ​ក្រុមបាតុករ លោក Sakhontee Phattiyakul នៅ ក្រៅ​ឃុំ ។ លោក​ត្រូវបាន​ចាប់ខ្លួន​នៅ អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​នា​យប់​ថ្ងៃទី ២៤ ខែមេសា ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​វិវាទ​កើតឡើង ៕image (1) image