ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៥នៅវិទ្យាល័យសម្តេចឪការប្រឡងបាក់ឌុបឆ្នាំនេះសមិត្តកិច្ចគ្រប់ថ្នាក់នៅមុខខ្លោងទ្វារចូលបានធ្វើការឆែកឆេរកប្រ៉ុយយ៉ុងដែលសិស្សប្រឡងបានលួចលាក់ដើម្បីយកទៅបើកចាក់យ៉ាងយកចិត្តទុកដាក់ឃើញថាប្រ៉ុយយ៉ុងដែល
សិស្សលួចលាក់នោះមិនអាចយកចូលបានឡើយចំណែកនៅក្នុងថ្នាក់វិញលោកអ៊ុំរាត្រីអភិបាលរងខេត្ត បន្ទាយមានជ័យ លោកឈើយចាន់ណាប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់មកពីភ្នំពេញបានធ្វើការត្រួតពិនត្យវិញ្ញាសាប្រឡងដែលដឹកយកមកពីភ្នំពេញយ៉ាងយកចិត្តទុកដាក់ឃើញថាពុំមានអ្វីប្រែប្រួលឡើយទើបបើកហឹបយកវិញ្ញាសារប្រឡងពីមុខវិជ្ជាយកទៅចែកតាមថ្នាក់រៀងខ្លួន។លោកឈើយចាន់ណាបានមានប្រសាសន៍ថាខេត្តបន្ទាយមានជ័យការប្រឡងឆ្នាំនេះមាន៥មណ្ឌល ១មណ្ឌលវិទ្យាល័យសិរីសោភ័ណ ២មណ្ឌលសាលាបឋមសិក្សាសូភីកើត ៣មណ្ឌលសាលាបឋមសិក្សាសូភីលិច៤មណ្ឌលវិទ្យាល័យសម្តេចឪ ៥មណ្ឌលវិទ្យាល័យអូរអំបិល៥មណ្ឌលនោះចែកចែញជា១១១បន្ទប់មានបេក្ខជនចូលប្រឡងចំណេះទូទៅ២.៥៤៧នាក់ស្រី១.៣០៩នាក់បេក្ខជនស្វ័យរិនមានចំនួន៨៩នាក់ស្រី៤៣នាក់បេក្ខជនបំពេញវិទ្យាមានចំនួន១៤២នាក់ស្រី៣២នាក់សរុបបេក្ខជនចូលប្រឡងទាំងប្រុសស្រីមានចំនួន២.៧៧៨នាក់ស្រី១.៣៨៣នាក់អនុរ្សមានចំនួន២៦៣នាក់ស្រី៨៦នាក់។លោកឈើយចាន់ណាបាននិយាយបន្តថាឆ្នាំនេះក្រសួងអប់រំបានចេញចរាចរណ៍នែនាំដល់មន្ត្រីអប់រំទាំងអស់យ៉ាងទឹងរឹងបំផុតគឺហាមមិនឲ្យសិស្សលួចយកប្រ៉ុយយ៉ុងចូលក្នុងថ្នាក់រៀចជាដាច់ខាត ហាមយកទុរស័ព្ទចូល ហាមយកម៉ាសីុនគិតលេខ ពិសេសអ្វីដែលទាក់ទងទៅនិងការប្រឡងហាមសិស្សមិនឲ្យយកចូលជាដាច់ខាត។លោកបាននិយាយបញ្ជាក់ទៀតថាបើអនុរក្សធ្វើការឆែកឆេរករបស់ដែលគេធ្វើការហាមឃាត់ឃើញសិស្សនោះនិងធ្លាក់ដោយស្វ័យប្រវត្តិ។លោកបានបន្តទៀតថាឆ្នាំនេះដោយក្រសួងអប់រំចេញបទបញ្ជាយ៉ាងទឹងរឹងដូច្នេះទើបមណ្ឌលប្រឡងនិមួយមានសភាពស្ងាត់ឈឹងគ្មានក្រុមគ្រួសារនិងសាច់ញាត្តិសិស្សប្រឡងមិនរត់ប្រសេកប្រសាចដណ្តើមគ្នាបោះប្រ៉ុយយ៉ុងដូចឆ្នាំមុនៗឡើយលោកសង្ឈឹមថាឆ្នាំនេះសិស្សប្រុ សស្រីក្នុងខេត្តបន្ទាយមានជ័យប្រឡងតាមសមិត្តភាពអាចជាប់ច្រើនជាងឆ្នាំមុនៗ៕





































