ទិដ្ឋភាព​ប្រ​ទ្ប​ង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៥​នេះ​ល្អ​ដូច​ឆ្នាំមុន​ ​ដោយមាន​ការឃ្លាំមើល​ពី​ឆ្មាំសន្តិសុខ​និង​ក្រុម​អ្នកសង្កេតការណ៍​

0

​ខេត្តព្រះវិហារ​៖​ប្រ​ទ្ប​ង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៥​នៅ​ខេត្តព្រះវិហារ​បានចាប់ផ្ដើម​ហើយ​ដែលមាន​រយះពេល​ប្រ​ទ្ប​ង​ចំនួន​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤​ដល់​២៥​សីហា​២០១៥​គឺមាន​បេក្ខជន​ប្រុស​ស្រី​ចូលរួម​ប្រ​ទ្ប​ង​ជាង​៥​រយ​នាក់​មាន​២​មណ្ឌល​ប្រ​ទ្ប​ង​ស្ថិតក្នុង​សង្កាត់​កំពង់​ប្រD2​ណា​ក្រុង​ព្រះវិហារ​និង​បន្ទប់​ថ្នាក់​ប្រ​ទ្ប​ង​សរុប​មាន​ចំនួន​៤៥​បន្ទប់​។​នៅ​ព្រឹក​ថ្ងៃទី​២៤​សីហា​នេះ​អាជ្ញាធរខេត្ត​បាន​ចុះ​កាត់​ហិប​និង​បើក​វិញ្ញាសារ​ប្រ​ទ្ប​ង​ហើយ​ក្រុម​អ្នកសង្កេតការណ៍​ទាំងអស់​បាន​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ដោយផ្ទាល់​ជាមួយ​លោក​អភិបាលខេត្ត​ព្រះវិហារ​។​
​ទិដ្ឋភាព​នៃ​ការ​ប្រ​ទ្ប​ង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ខេត្តព្រះវិហារ​ឆ្នាំនេះ​មានដំណើរ​ល្អ​រលូន​ដូច​ឆ្នាំ​២០១៤​កន្លងមក​ដែរ​ដោយមាន​ឆ្មាំ​ការពារ​សន្តិសុខ​គ្រប់​គោលដៅ​ជុំវិញ​មណ្ឌល​ប្រ​ទ្ប​ងគ​ណះ​កម្ម​ការ​មេ​ប្រយោគ​និង​ក្រុម​អ្នកសង្កេតការណ៍​រួមមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​សហព័ន្ធ​សហភាព​យុវជន​ខេត្ត​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​។​
​លោកស្រី​សាស្ត្រាចារ្យ​គឹម​គ​ន្ធា​រី​ប្រធាន​គ្រប់គ្រង​មណ្ឌល​ប្រ​ទ្ប​ង​ប្រចាំខេត្ត​ព្រះវិហារ​បានអោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​សីហា​ថា​បេក្ខជន​ចូលរួម​ប្រ​ទ្ប​ង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ឆ្នាំនេះ​មាន​ចំនួន​៥៨៨​នាក់​ក្នុងនោះ​បេ​ក្ខ​នារី​មាន​ចំនួន​២៨៤​នាក់​មាន​មណ្ឌល​ប្រ​ទ្ប​ង​២​សរុប​ចំនួន​៤៥​បន្ទប់​។​មណ្ឌល​ប្រ​ទ្ប​ង​ទី​១​នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​មាន​២១​បន្ទប់​និង​ទី​២​នៅ​អនុវិទ្យាល័យ​ហ៊ុនសែន​ត្បែងមានជ័យ​មាន​២៤​បន្ទប់​ប្រ​ទ្ប​ង​។​
​លោកស្រី​សាស្ដ្រាចារ្យ​បាន​ថ្លែងថា​ទិដ្ឋភាព​ប្រ​ទ្ប​ង​នាពេលនេះ​កំពុង​ប្រព្រឹត្តទៅ​បានល្អ​និង​រលូន​មិនមាន​បាតុភាព​អ្វី​កើត​ទ្បើង​នៅតាម​មណ្ឌល​ប្រ​ទ្ប​ង​ណាមួយ​នោះទេ​គឺមាន​ភាពស្ងាត់ស្ងៀម​ដោយមាន​ក្រុម​អ្នកសង្កេតការណ៍​ចូលរួម​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​។​ផ្នែក​វិញ្ញាសារ​ប្រ​ទ្ប​ង​មាន​ជម្រើស​២​សំរាប់​បេក្ខជន​គឺ​ផ្នែក​វិទ្យាសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​សង្គម​។​មណ្ឌល​ប្រ​ទ្ប​ង​អនុវិទ្យាល័យ​ហ៊ុនសែន​ត្បែងមានជ័យ​សំរាប់​បេក្ខជន​ប្រ​ទ្ប​ង​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​រីឯ​មណ្ឌល​ជាស៊ីម​ត្បែងមានជ័យ​វិញ​សំរាប់​បេក្ខជន​ប្រ​ទ្ប​ផ្នែក​វិទ្យាសាស្ដ្រ​។​លោកស្រី​បញ្ជាក់ថា​មុខវិជ្ជា​ប្រ​ទ្ប​ង​នៅ​ព្រឹក​ថ្ងៃទី​១​នេះ​គឺ​គីមីវិទ្យា​និង​ជីវវិទ្យា​៕K1 D2