លោក ឯម សំណាង សំណេះសំណាលជាមួយសមាជិកបក្សឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង

0

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៥ លោក ឯម សំណាង ប្រធានក្រុមគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានចុះសំណេះសំណាលជាមួយសមាជិកបក្សក្នុងឃុំទាំងអស់ចំនួន ៥៨នាក់ ។ នៅក្នុងពិធីIMG-20150824-WA0017សំណេះសំណាលនេះ លោក ឯម សំណាង បានលើកយកពីចំណុចសំខាន់ៗថ្លែងទៅកាន់សមាជិកបក្សទាំងអស់ ទី១ បញ្ហាព្រំដែន ដែលគណបក្សប្រឆាំងបានឃោសនាថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ ឥឡូវការពិតបានលាតត្រដាងទាំងស្រុងអស់ហើយ គឺផែនទីដែល រដ្ឋាភិបាលប្រើសព្វថ្ងៃនេះបានផ្ទៀងផ្ទាត់ត្រូវគ្នាជាមួយផែនទី ដែលយកមកពីអង្គការសហប្រជាជាតិទាំង១៨ផ្ទាំងនេះ សបញ្ជាក់អោយឃើញថា គណបក្សប្រឆាំងដើរឃោសនាថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ គឺជាការកេង ចំណេញផ្នែកនយោបាយតែប៉ុណ្តោះ បញ្ហាទី២ គឺការចាប់ខ្លួន លោក ហុង សុខហួ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសំរេចបើកការចោទប្រកាន់ចំនួន ៣ បទល្មើស បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ជាចុងក្រោយ លោក ឯម សំណាង ក៏បានផ្តាំផ្ញើដល់សមាជិកបក្សក្នុងឃុំកំពង់ឫស្សីទាំងអស់ត្រូវប្តេជ្ញាចិត្ត យកជ័យជំនះជូនគណបក្សប្រជាជនសំរាប់អណត្តិឆ្នាំ២០១៧ ដែលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ខាងមុខនេះអោយបានជោគជ័យជាស្ថាពរ ៕IMG-20150824-WA0018 IMG-20150824-WA0017