ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ បានចូលរួមជាអធិបតីភាពក្នុងពីធីបើកហឹបវិញ្ញាសារប្រឡង សញ្ញាប័ត្រទុតិយភូមិ នៅក្នុងមណ្ឌលប្រឡង វិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ប៊ូ ជុំសិរី អនុ
រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគប្រឡង ទូទាំងប្រទេស លោក ញ៉ែម បូរា អង្គភាពប្រឆាំងអំពើពុករលួយ និងលោក លោកស្រី ប្រធានអនុ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។លោក ពេជ សំបូរ ប្រធានមន្ទីរអបំរំយុវជននិងកីឡាខេត្ត និងជាអនុប្រធានគណៈមេប្រយោគទូទាំងប្រទេស ទទួលបន្ទុកជាមេប្រយោគវិទ្យាល័យក្រុងកំពង់ឆ្នាំងបានមាននិយាយអោយដឹងថា៖ ក្នុងខេត្តកំពង់ឆ្នាំង មានបេក្ខជនដាក់ពាក្យប្រឡងចំនួន៣១១៦ នាក់ មាន៥មណ្ឌល និងចែកចេញជា១២៦ បន្ទប់។នៅក្នុងនោះនៅវិទ្យាល័យព្រះបាទសុរាម្រឹតមាន២មណ្ឌល សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង មាន២មណ្ឌល និងវិទ្យាល័យក្រុងកំពង់ឆ្នាំង មាន១មណ្ឌល។ ក្នុងឆ្នាំនេះការប្រើប្រាស់លោកគ្រូ អ្នកគ្រូសម្រាប់ការប្រឡងឆ្នាំនេះ ចំនួន៦០៦នាក់ ។លោកបានបញ្ជាក់ថាៈ មន្ទីរអប់រំយុវជននិងកីឡាខេត្ត
បានត្រៀមសាលាចំនួន៧កន្លែង សម្រាប់អោយសិស្សមកពីឆ្ងាយស្នាក់នៅដើម្បីប្រឡង ប៉ុន្តែគ្មានសិស្សណាម្នាក់មកស្នាក់នៅឡើយ ពួកគាត់សំដៅរកផ្ទះបងប្អូន ក្រុមគ្រួសារ និងមិត្តភ័ក្រសម្រាប់ស្នាក់នៅ។ក្រោយពីលោកអភិបាលខេត្ត និងគណៈកម្មការប្រឡង រួមទាំងអ្នកសង្កេតការណ៏ជាច្រើនរូបនិងបេក្ខជនប្រឡង បានពិនិត្យមេសោរនៃហិប វិញ្ញាសារប្រឡង ថាមានលក្ខណៈត្រឹមត្រូវតាមលំនាំដើមគ្មានធ្វីគួរអោយសង្ស័យរួចមក លោកអភិបាលខេត្តបានចាក់សោហឹបបើកយកកញ្ចប់វិញ្ញាសារប្រឡង មកពិនិត្យមើលថែមទៀតឃើញថាត្រឹមត្រូវហើយនោះ ក៏បានអោយបេក្ខជនចូលរួមប្រឡង ពិនិត្យធ្វើសាក្សីដោយចុះហត្ថលេខា ដាក់ឈ្មោះ ដាក់លេខបន្ទប់និងលេខតុផងដែរ មុនលោកអភិបាលខេត្ត និងលោកមេប្រយោគ កាត់យកវិញ្ញាសារ ចេញពីក្នុងកញ្ចប់យកទៅអោយសិស្សប្រឡង។លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៏ទៅបេក្ខជនប្រឡងថា៖ សូមប្អូនៗ ក្មួយៗ ប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការប្រឡង ដើម្បីទទួលយកជ័យជំនះ សូមកុំតក់ស្លុត កុំភ័យ ដែលធ្វើអោយអារម្មណ៏របស់យើង ភ្លេចភ្លាំងបាត់ការចងចាំរូបមន្ត និងមេរៀនដែលធ្លាប់បានរៀនសូត្រ។ ក្នុងនាមលោក ជាអភិបាលខេត្ត និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត
កំពង់ឆ្នាំង លោកបានត្រៀមទុកថវិកាចំនួន២ម៉ឺនដុលា្ល សំរាប់ផ្តល់ជារង្វាន់សម្រាប់សិស្សដែលប្រឡងជាប់សញ្ញាបត្រ័ទុតិយភូមិក្នុងឆ្នាំនេះទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ទោះបានជាប់ក្នុងនិទេសណាក៏ដោយ។គួរបញ្ជាក់ថា៖នៅក្នុងមណ្ឌលប្រឡងទាំង៥មណ្ឌល សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថក្រុង និងខេត្តបានសហការគ្នា ដាក់ពង្រាយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ជុំវិញមណ្ឌលប្រឡងយ៉ាងតឹងតែង និងមានសុវត្តិភាពល្អប្រសើរ គ្មានអ្នកចូលបោះព្រីយុងបានឡើយ។ដោយឡែកតាមផ្ទះដែលមានហ្វូតូគប់ពីឯកសារ ក៏ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចសំណូមពរអោយផ្អាកការគុបពីឯកសារអោយសិស្សក្នុងរយះពេលប្រឡង២ថ្ងៃកន្លះនេះដែរ និងដោយមានសមត្ថកិច្ចដាក់ពង្រាយកងកម្លាំងត្រួត
ពិនិត្យនិងទប់ស្កាត់បានត្រឹមផងដែរ៕





































