រាជធានីភ្នំពេញ ៖ ក្រុមសហគមន៍បឹងកក់, បុរីកីឡា និងថ្មគោល បានធ្វើការជួបជុំគ្នានៅច្រកខាងត្បូងនៃសាលារាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៨ មេសា ២០១៤ នេះ ដើម្បីទាមទារសំណងបន្ថែម២ម៉ឺនដុល្លារ (ក្នុង១ខ្នងផ្ទះ) និងសុំទាមទារដី៥ម៉ែត្រ គុណនិង១៦ម៉ែត្រ ចម្ងាយលើសពី៣ ទៅ៥គីឡូម៉ែត្រពីបឹងកក់ ពីក្រុមហ៊ុនកូកាកូហ៊ីម ដើម្បីបំពេញបន្ថែមចំពោះកម្រិតជីវភាពខ្វះខាតនាពេលកន្លងមក ។
បើតាមប្រភពព័តមានបានឱ្យដឹងថា ៖ ការតវ៉ានោះ ត្រូវបានរារាំងដោយអាជ្ញាធរមិនឱ្យចូលជិតសាលារាជធានីភ្នំពេញទេ ហើយមកទល់ពេលនេះ ខាងសាលារាជធានីភ្នំបានអោយតំណាងភាគីបឹងកក់ចូលទៅក្នុងសាលារាជធានីដើម្បីរកដំណោះស្រាយ ៕