ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៥លោកឧត្តមសេនីយ៍ ត្រី អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារមួយក្រុមមានទាំងក្រុមគ្រូពេទ្យនគបាលរបស់ស្នងការចុះទៅជួយព្យាបាលជម្ងឺជូនប្រជាពលរដ្ឋរស់នៅភូមិក្បាលស្ពាន
សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកអាត់ខែមបាននិយាយថាក្រុមគ្ូពេទ្យចុះជួយពិនិត្យនិងព្យាបានជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយមានការឧបត្ថម្ភពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ហើយចាត់ចែងដោយលោកអាត់ខែមដឹកនាំក្រុមការងារចុះស្រុកស្វាយចេកផ្ទាល់តែម្តង។នៅចំពោះមុខប្រជាពលរដ្ឋដែលទទួលការព្យាបាលនោះលោក អាត់ខែមបានលើកឡើងអំពីការសុខទុក្ខរបស់ប្រជាពលរដ្ឋដែលគ្មានលុយកាក់ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដូច្នេះក្រុមគ្រូពេទ្យរបស់លោកបានស័្មគ្រចិត្តចុះមកព្យាជម្ងឺនៅតាមភូមិដោយមិនគិតថ្លៃ។លោកអាត់ខែមបាននិយាយបន្តថាក្រុមគ្រូពេទ្យបានចុះទៅពិនិត្យនិងព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋ នៅតាមជនបទ រួមមាននៅស្រុកមង្គលបូរីនិងស្រុកព្រះនេត្រព្រះជាដើម។
លោកអាត់ខែមបានថ្លែងថាក្នុងចុះពិនិត្យនិងព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះមិនគិតពីនិន្នាការនយោបាយអ្វីឡើយគឺជួយប្រជាពលរដ្ឋដោយចិត្តស្មោះដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ មិនត្រូវបានចំណាយប្រាក់លើការព្យាបាលនេះឡើយ។យោងតាមក្រុមការងារគ្រូពេទ្យចល័តចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន ១.ភូមិបឹងឃ្លាំងកើត ២.ខ្លាខាំឆ្កែ ក្នុងឃុំតាឡំ ស្រុកមង្គលបូរី និង៣.ភូមិដូនច្រែង ឃុំ-ស្រុកព្រះនេត្រព្រះ។លោកអាត់ខែមបានបន្តថាមន្ត្រីនគបាលបាលជាតិក្រៅពីភារកិច្ច ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមគឺមានភារកិច្ចផ្សេងទៀតដូចជាជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ដោយគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ ហើយជួយប្រមូលផលស្រូវនិងយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋថែមទៀតផង៕





































