​ចុះបង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុសច្បាប់​ជាច្រើន​ស្រះ​សមត្ថកិច្ច​មិន​ចុះសំរុង​គ្នា​

0

សៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក​ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​ការចិញ្ចឹម​ត្រី​ឆ្តោរ​ខុសច្បាប់​ជាច្រើន​ស្រះ តែ​បែ​ជា​ទុក​ត្រី​ទាំងនោះ​ឲ្យ​ម្ចាស់​ចិញ្ចឹម​បន្ត​វិញ​ទាំងអស់​។ ករណីនេះ ខាង​20150825_121751នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​ទាមទារ​ឲ្យ​ចាប់​ត្រី​ឆ្តោរ​ទាំងនោះ​យកទៅ​ព្រលែង​នៅក្នុង​បឹង​ទន្លេសាប ហើយ​ពិន័យ​តាម​ក្រោយ​ទើបត្រូវ​ច្បាប់​នៃ​ជលផល​។​
​ ​ហេតុ​ការ​ណ៏​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ ដ៏​ប្រទាញប្រទង់​គ្នា​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៥ នៅ​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​បី​កន្លែង ស្ថិត​ក្នុងភូមិ​អារញ្ញ និង​ភូមិ​ប្រឡាយ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​
​ ​នៅ​ទី​តាំងទី​១​ដែលមាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​ចំនួន​៤ ម្ចាស់​ជា​ជនជាតិ​វៀតណាម​ឈ្មោះថា​ង​ង្វៀ​ត​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​នោះ ដំបូង​ឡើយ​លោក​ឧ​ត្ត​សេនី​យ៏​ត្រី​អ៊ុំ អមរា ស្នងការ​ង​ខេត្តសៀមរាប គ្រោង​ឲ្យ​ជំនាញ​ជលផល​យក​ស្បៃ​មង មក​អូស​យក​ត្រី​ទាំងនោះ​ទៅ​ព្រលែង​ក្នុង​បឹង​ទន្លេសាប​។ ប៉ុន្តែ​ក្រោយ​ខាង​ជលផល​ទៅដល់ ហេតុ​ការ​ណ៏​ក៏បាន​ប្រែប្រួល ដោយ​ឲ្យ​ពិនិត្យ​ប៉ាន់ប្រមាណ​ចំនួន​ត្រី ហើយ​ផាកពិន័យ​ជា​អន្តរកាល ដោយ​ប្រគល់​ត្រី​ទាំងនោះ​ឲ្យ​ម្ចាស់​ចិញ្ចឹម​បន្ត​។​
​ ​នៅក្នុង​ហេតុ​កា​ណ៏​នោះ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត លោក​វរ​សេនី​យ៏​ឯក​សឿន សេន មិន​ឯកភាព​ទេ ដោយ​ទាមទារ​ឲ្យ​ចាប់​ត្រី​ទាំងនោះ​យកទៅ​ព្រលែង ទើប​ពិន័យ​ជា​ក្រោយ ព្រោះ​ថាបើ​មិន​ដូច្នេះ គឺ​នៅតែ​ខុសច្បាប់​។ លទ្ធផល​បង្ក្រាប​នេះ​នៅ​មិនទាន់​ដឹងថា​ត្រូវ​ផាកពិន័យ​ជា​អន្តរកាល​ឬ​បង្ក្រាប​យក​ត្រី​ទៅ​ព្រលែង​នៅ​បឹង​ទន្លេសាប​នោះទេ​រហូតទល់​ពេលនេះ​មូលហេតុ​សមត្ថកិច្ច​កំពុង​ប្រទាញប្រទង់​គ្នា​។ ទោះជា​យ៉ាងណា​នៅមាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ទ្រង់ទ្រាយ​ធំៗ​ដូចជា​ឈ្មោះ ថា​ន់ នៅ​ចំណុច​ភ្នំ​ក្រោម​មានការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ច្រើន​ស្រះ​រហូតដល់​រាប់រយ​តោន​ដែល​សមត្ថ​កិ​ច្ចេ​ជំនាញ​និង​សមត្ថកិច្ច​ពាក់​ពន្ធ​នៅ​មិនទាន់បាន​បង្ក្រាប​នៅឡើយ​៕20150825_121806 20150825_121751 20150825_121747 ខេង ឧ​ត្ត​ម​