ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបាននគរបាលស្រុលប្រាសាទបាគងចាប់ខ្លួនបានភ្លាមៗខណៈបុរសរូបនេះបានលួចកាច់សោកម៉ូតូចតនៅមុខផ្ទះម្ចាស់ម៉ូតូឃើញស្រែកចោៗ។ ហេតុកាណ៍កាច់សោករម៉ូតូធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នៅភូមិអង្គ្រង ឃុំ កន្ទ្រាំង ស្រុកបាសាទបាគង ខេត្តសៀមរាប ។ លោក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគងបានប្រាប់ ឱ្យដឹងនៅរសៀលថ្ងៃទី២៥ខែសីហានេះថា ក្រោយពីមានករណីជនសង្ស័យបានធ្វើសកម្មភាពកាច់សោករម៉ូតូនៅមុខផ្ទះរបស់ជនគ្រោះភ្លាមៗក៏ត្រូវបានម្ចាស់ម៉ូតូស្រែកឆោឡោឡើងផ្អើលពេញភូមិ ក៏នាំគ្នាដេញតាម រួចរាយការមកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។លោកបន្តថា ក្រោយពីមានពលរដ្ឋរាយការណ៍មកថា មានករណីចោរលួចម៉ូតូ លោកក៏បានឱ្យកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ រួចក៏ធ្វើការដេញស្ទាក់ប្រថាប់ប្រភីញ ហើយបានបាញ់ទៅលើមួយគ្រាប់ដើម្បីគំរាម ទើបចាប់បានជនសង្ស័យភ្លាមៗផងដែរ។លោកបន្ថែមទៀតថា ជនសង្ស័យមាន ឈ្មោះ ចាន់ រី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំ នៅភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើសកម្មភាពលួចកាច់ សោម៉ួតូម៉ាកស្គប់ពីពណ៌សមួយ គ្រឿងគ្មាន ស្លាកលេខ។ចំណែក ជនរងគ្រោះមានឈ្មោះ ឱម វ៉ាន់ជួយ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ដែលមានម៉ូតូម៉ាក ស្គុបពី ពណ៌ស គ្មានស្លាកលេខ ទើបទិញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់អធិការនគរបាលស្រុកប្រាសាទបាគង រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការ នគរបាល ខេត្តសៀមរាបនៅម៉ោង១រសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។រីឯ ម៉ូតូ ត្រូវសមត្ថកិច្ចជំនាញបានធ្វើការប្រគល់ឱ្យទៅម្ចាស់វិញ ៕ ដោយខេង ឧត្តម