យុវជនម្នាក់ត្រូវបាន សមត្ថកិច្ច នគរបាលប៉ុស្តិ និងកម្លាំងប្រជាការពារ ចាប់យកមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បន្ទាប់យុវជនរូបនេះ បានយកបំពង់ដែក ទីបជ្រុងដេញវាយប៉ូលីស និងប្រជាការពារ ក្នុងពេលដែលចុះអនុវត្តដីការ ចាប់ខ្លួនជនសង្ស័យ ដែលជាមិត្តភ័ក្តិ របស់ខ្លួនតាមដី ការ
របស់តុលាកាខេត្តកំពង់ឆ្នាំង ។
យុវជនទំនើង ដែលដេញវាយប៉ូលីសនេះ មានឈ្មោះ កន វាសនា អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ច នគរបាលប៉ុស្តិ៍ និងកំលាំងប្រជាការពារ រួមនិងកលាំងប៉ូលីសក្រុងកំពង់ឆ្នាំង បានចុះចាប់ជន សង្ស័យម្នាក់ឈ្មោះ សុខ ភារិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ តាមដីកាបង្គាប់របស់តុលាការខេត្តកំពង់ឆ្នាំង ពីបទហឹង្សាដោយចេតនា ដែលបានប្រព្រឹត្តភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១ ។
ក្រោពីចាប់ជនសង្ស័យតាមដីកានេះបានហើយ ស្រាប់តែឈ្មោះ កន វាសនា ឃើញ សមត្ថកិច្ច ចាប់មិត្តភ័ក្តិដូចនេះ ក៏ដើរចេញទៅមួយសន្ទុះ ក្រោយមក ក៏ត្រឡប់មកវិញដោយមានកាន់ដែកជ្រុងប្រវែងជិតមួយម៉ែត្រ រត់ដេញវាយកំលាំងប្រជាការពារនិងប៉ូលីស ក្នុងពេលនោះកម្លាំងប៉ូលីសបានហៅ កម្លាំងបន្ថែម ព័ទ្ធចាប់ជនទំនើងនេះតែម្តង យកមកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕