​អភិបាលរង​ស្តីទី ប៊ុន ថា​ប្ញ​ទ្ធិ​ជួបពិភាក្សា​ជាមួយ​ស្ថាន​អគ្គរដ្ឋទូត​ឥណ្ឌា​

0

​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ​២០១៥​នេះ លោក ប៊ុន ថា​ប្ញ​ទ្ធិ អភិបាលខេត្ត​ស្តីទី បានអនុញ្ញាត​ឲ្យ​លោក​SITLHOU​លេខា​ទី​១​នៃ​ស្ថាន​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ធ្វើ​កិច្ចពិភាក្សា ស្តីពី​ការ រៀបចំ សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ឥណ្ឌា មក ធ្វើ ទស្សនកិច្ច​នៅលើ​ទឹកដី​ប្រវត្តិ សាស្ត្រ​ខេត្តសៀមរាប នា​ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៥ ។ ក្នុង​កិច្ចពិភាក្សា​នោះ​ក៏មាន វត្តមាន​របស់ លោក សុខ​សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​អស់លោក លោកស្រី​ជា​កម្លាំង​សមត្ថកិច្ច និង​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ផងដែរ ។​DSC_0032
​ឆ្លងតាម​សេចក្តីរាយការណ៍​របស់​លោក​SITLHOU​លេខា​ទី​១ នៃ​ស្ថាន​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច របស់​អនុ​ប្រធានាធិបតី​ឥណ្ឌា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​នៅលើ​ទឹក ដី​ខេត្តសៀមរាប ដែលជា​ទឹកដី​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​បុរាណ មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ និង ជា​គោល ដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅលើ​ពិភពលោក​មក​ទស្សនា​ផងដែរ ។DSC_0033
​មានប្រសាសន៍​នោះដែរ​លោក ប៊ុន ថា​ប្ញ​ទ្ធិ ក៏បាន​បញ្ជាក់ជូន​ដល់​តំណាង​ស្ថាន​អគ្គរដ្ឋទូត​ឥណ្ឌា អំពី​តួនាទី​របស់​អាជ្ញាធរខេត្ត ក្នុង​ការទទួល​បដិសណ្ឋាកិច្ច​ចំពោះ​គណៈប្រតិភូ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង ទទួល ខុសត្រូវ​លើ​ការងារ​ថែរក្សា ការពារ​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​គណៈប្រតិភូ​តែប៉ុណ្ណោះ ។ ចំពោះ​ការ​ស្នាក់នៅ ការ ហូបចុក​របស់​គណៈប្រតិភូ ខេត្ត​ពុំមែន​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ឡើយ គឺជា​ភារកិច្ច​របស់​ក្រសួងការបរទេស និង ស្ថាន អគ្គរដ្ឋទូត​ឥណ្ឌា វា​មិនមែនជា​បន្ទុក​របស់​ខេត្ត​ឡើយ ។ លោក ប៊ុន​ថា​ប្ញ​ទ្ធិ​បាន​បន្តទៀតថា ចំពោះ​ការសុំ​ឲ្យ​មាន បងប្អូន ជា​ជនជាតិ​ឥណ្ឌា ទៅ​ទទួល​បដិសណ្ឋាកិច្ច​ចំពោះ​គណៈប្រតិភូ លុះត្រាតែ​ស្ថាន​អគ្គរដ្ឋទូត​ឥណ្ឌា ធ្វើជា​លិខិត ស្នាម​ទៅ រាជរដ្ឋាភិបាល ឬ ក្រសួងការបរទេស នោះ​ទើប​ខេត្ត​ធ្វើការ​អញ្ជើញ​ពួកគាត់​បាន ។ ឯកឧត្តម​ក៏បាន​បន្តទៀត ថា កិច្ចការ ទាំងនេះ​អាជ្ញាធរខេត្ត នៅ​ពុំ ទាន់​បានទទួល​នូវ​លិខិត​ណែនាំ​ជា​ផ្លូវការ ពី​ក្រសួងការបរទេស និង រាជ​រដ្ឋា​ភិ បាល​កម្ពុជា​នៅ ឡើយ ដោយ​ខេត្ត​ពុំ​ដឹង​ពី ការអញ្ជើញ​របស់​គណៈ​ប្រតិភូ មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា បើ​ក្រសួង សាមី​ណា​អញ្ជើញ គឺ ក្រសួង​នោះ​ជា​អ្នក ទទួលបន្ទុក ។
​ក្នុងនោះដែរ​លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បញ្ជាក់ថា ចំពោះ​ដំណើរ​ទស្សន កិច្ច នេះ សូម​ឲ្យ​ស្ថាន​អគ្គរដ្ឋទូត​ឥណ្ឌា ត្រូវធ្វើ​នូវ​កម្មវិធី​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ខ្លួន​ឲ្យ​បានច្បាស់លាស់ ក្នុង​ភាព​ងាយ ស្រួល ក្នុងការ​រៀបចំ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ដល់​គណៈប្រតិភូ​ផងដែរ ។ ម្យ៉ាងទៀត​ក្នុង​ដំណើរ​ទស្សន កិច្ច រយៈពេល​មួយថ្ងៃ​នេះ គឺជា​ការ​សមស្រប​ក្នុងការ​ទស្សនា​នៅតាម​ប្រាសាទ​មួយចំនួន​របស់​ភ្ញៀវ​ផងដែរ ៕
​ដោយ​គឿន​វ៉េ​ត