​ពិ​ពណ៌​ពាណិជ្ជកម្ម​ប្រទេស​ថៃ​បានផ្ដល់​បទពិសោធ​ន៏ ដល់​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​

0

​ស្ទឹងត្រែង​៖​ពិ​ពរ​ណ៏​ផលិតផល​កម្ពុជា​-​ថៃ​នៅ​ខេត្តស្ទឹងត្រែង​ចាប់ពី​ថ្ងៃទី​២២​សីហា​មកដល់​ថ្ងៃ​២៦​សីហា​នេះ​ផលិតផល​ជាច្រើន​និង​ទំនិញ​ភ្រ​ប់​ប្រភេទ​បានដាក់​តាំង​លក់​រួមគ្នា​រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ជា​លើកដំបូង​នៅ​ខេត្តស្ទឹងត្រែង​បាន បង្ហាញ​ភាព​រីកចំរើន​និង​បាន​ផ្តល់នៅ​បច្ចេកទេស​និង​ការច្នៃប្រឌិត​នួវ​វត្ថុធាតុដើម ជួយ​កសិករ​ឲ្យ​មានមុខ​របរ​។​
​លោក​ស៊ុម​ម៉ៃ វិ​ឈៀង​ឆាន់​អភិបាលរង​ខេត្ត​ចាន់​បូរី​នៃ​ព្រះ​ជាណា​ចក្រ​ថៃ​មាន​ប្រសា​ស​ន៏​ថា​៖​នេះ​ជា​កិច្ច​បើក​សហប្រតិបត្តិ​ការផ្លាស់​ប្តូរ​បទពិសោធ​ន៏​ជូន​គ្នា​ទៅវិញទៅមក​ពិសេស​ខេត្ត​ទាំង​ពីរបាន​ជួយ​ឲ្យ​កសិករ​ឲ្យ​ចេះ​ច្នៃប្រឌិត​វេច​ខ្ជាប់​ផលិតផល មានកម្ម​សិទ្ធ​បញ្ញា និង​រួមគ្នា ស្វែងរក​ទីផ្សា​ជួយ​ដល់​កសិករ​សំរាប់​លក់​ផលិតផល​។​11949702_54
លោក​អភិបាលរង​បាន​សន្យាថា​៖​ខេត្ត​ទាំងពីរ​ចាន់​បូរី​នៃ​ព្រះ​ជាណា​ចក្រ​ថៃ​ស្ទឹងត្រែង​កម្ពុជា​និង​រៀបចំ​ការទាក់ទង​ទៅលើ​វិស័យ​ទេសចរណ៍​មួយទៀត​នៅក្នុង​ខេត្ត​ភូមិ ភាគ​ឥ​សាន្ត​មួយ​នេះ​ដោយសារ​ច​ប្ចុ​ប្បន្ន​ផ្លូវ​គម​នា​គម​ន៏​នៃ​ប្រទេស​ទាំងពីរ​មាន​បណ្តាញ​ត​ភ្ជាប់​គ្នា ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្ត​ចំប៉ា​សាក់​ឡាវ​ឆ្លងកាត់​ស្រុក​ប៉ាក​សេ​និង​ភូមិ​ភូ​ន​ថង​ឡាវ​ទៅ​ភូមិ​ស​.​ឃេ​ត​ស្រុក​ភី​ប៊ូ​ន​ម៉ាំង​សា​ហាន​ខេត្ត​អូរ​ប៊ុន​រ៉ាត់​ថា​នី​និង​ភ្ជាប់​ទៅ​ខេត្ត​ចាន់​បូរី​នៃ​ព្រះ​ជាណា​ចក្រ​ថៃ​។​
លោក​ថៃ ចាន់​ធឿន​អាជីវ​ករលក់​ផលិតផល​កម្ពុជា​មកពី​ខេត្តបាត់ដំបង​បាន​សាទរ​ចំពោះ​ការសន្យា​នេះ​ដោយ​ប្រទេស​យើង​មាន​ផ្លូវ​ស្រួល​ធ្វើដំណើរ​មាន​សន្តិភាព​ពេញលេញ ហើយ​ប្រជាពលរដ្ឋ​ក៏​ចង់បាន​នូវ​ការគាំទ្រ​និង​ការដោះដូរ​ផ្នែក​ពាណិជ្ជ​កម្មនេះ​ផងដែរ​។​11948273_5
​លោក​បញ្ជាក់ថា​៖​ការលក់​ផលិតផល​បែប​ស្តង់ដា​នេះ​លោក​បានមក​ចូលរួម​ចំនួន​៧​លើក​រួចមកហើយ​រាប់​ដោយ រាប់​ប​ញ្ជូ​ល​ទាំង​ខេត្តស្ទឹងត្រែង​នេះ​ក្នុងចំណោម​ខេត្ត​ទាំង​២៥​នៅក្នុង​ប្រទេស​កម្ពុជា​។​
​លោក​ជា​.​ថា​វរិ​ទ្ធ​អភិបាលរង​ខេត្តស្ទឹងត្រែង​បានចាត់ទុក​ថា​៖​ពិ​ពរ​ណ៏​ផលិតផល​នេះ​ជា​លើកទីមួយ​ហើយ​នៅក្នុង​ខេត្តស្ទឹងត្រែង​ដែល​ប្រទេស​ថៃ​បាន​បង្កើត​ឡើងជា​កិច្ចសហប្រតិបត្តិការ​មួយ​ស្របទៅនឹង​គម្រោង​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងទេសចរណ៍​កម្ពុជា​ដែល​កំពុងតែ អំពាវនាវ​រក​ដៃគូ​ឲ្យ​ចូលមក​វិនិយោគ​នៅក្នុង​ខេត្ត​។​11913216n
​លោក​អភិបាលរង​ខេត្ត​បាន​អះអាងថា​៖​អាជ្ញាធរខេត្ត​នឹង​ជំរុញ​ឲ្យ​មាន​អ្នកវិនិយោគ​ធំៗ​ចូលមក​កាន់​ខេត្តស្ទឹងត្រែង​សិក្សា​អំពី​សក្តានុពល​ធនធាន​ផ្នែក​ពាណិជ្ជកម្ម​និង​ទេសចរ​ណ៍ហើយ​ពិភាក្សាគ្នា​លើក​គំរោង​ឲ្យ​បានច្បាស់លាស់​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ន៏​ឈាន​លើក​កំពស់​កំណើន​ផ្នែក​សេដ្ឋកិច្ចជាតិ​និង​គ្រួសារ​។​
​លោកស្រី​ជា​.​សារឹម​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង​បាន​សំដែង​ការគាំទ្រ​ដល់​ចំពោះ​ការរៀបចំ​ឲ្យ​មាន​ពិ​ពរ​ណ៏​ផលិតផល​នេះ​ដោយ​ប្រជាពលរដ្ឋ​យើង​ចំណាយលុយ​តិច ទិញ​បាន​ទំនិញ មានគុណ​ភាពល្អ​យកទៅ​ប្រើប្រាស់​គ្រឿងឧបភោគ​បរិភោគ​គ្នាន​ជាតិគីមី ហើយ​កសិករ​ក៏បាន​នាំយក​ទំនិញ​ដែល ច្នៃប្រឌិត​ខ្លួនឯង​នៅក្នុង​ស្រុក​មក​ចូលរួម​លក់​រកបាន​ប្រាក់ចំណូល​សំរាប់​ដោះស្រាយ​ជីវភាព​ថែមទៀត​។​
​សូមបញ្ជាក់ថា​៖​ស្តង់​ពិ​ពរ​ណ៏​ដែល​បានរៀបចំ​នេះ​មាន​ចំនួន ១៦១​ស្តង់ ក្នុងនោះ​មាន​ស្តង់​ផលិតផល​ខេត្តស្ទឹងត្រែង​ចំនួន​២០​ស្តង់ សំរាប់​ពាណិជ្ជករ​កម្ពុជា ចំនួន​២៦​ស្តង់ និង​១១៥​ស្តង់​សំរាប់​ពាណិជ្ជករ ថៃ​ហើយ​បន្ទាប់ពី​បញ្ជាប់​នៅ​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​២៨​សីហា​នេះ​ពិ​ពរ​ណ៏​ពាណិជ្ជកម្ម​គ្រោង​និង​ទៅ រៀបចំ​នៅ​ខែតុលា​តាម ខេត្ត​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​៕