នៅវិទ្យាល័យប្រះបិតាជាតិ ស្ថិតនៅក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបចំពិធីចែកអំណោយ ដល់ស្ត្រីក្រីក្រ និងស្ត្រីងាយរងគ្រោះ ក្រោមអធិបតីភាព លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រគណបក្សប្រជាជន មណ្ឌលខេត្តកំពត និងជា
ប្រធានកិត្តិយស សមាគមនារី ខេត្តកំពត ។
ប្រជាពលរដ្ឋក្រីក្រ ដែលត្រូវបានទទួលអំណោយនោះមាន ២៨០គ្រួសារ ដែលមកពីឃុំចំនួន៣ ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ជាកិច្ចចាប់ផ្តើម លោក អ៊ុម ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានអាននូវបាយការណ៍ ស្តីអំពីការរីកចមន្រើនលើគ្រប់វិស័យ ជាពិសេស នៅសមិទ្ធផលនានាជាច្រើន ដែលបានកើតទ្បើងព្រមទាំងធើ្វរបាយការណ៍លំអិត អំពីគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានទ្បើងក្នុងស្រុក ដូចជា ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ រលំផ្ទះ លង់ទឹកស្លាប់ ទឹកលិច រន្ទះបាញ់ ព្រមទមាងជម្ងឺអេដស៍ ចាស់ជរា និងជនរងគ្រោះ ដោយជីវភាពក្រីក្រផងដែរ ។
លោកអភិបាលស្រុកក៏បានសម្តែងនូវការអប់អរ នូវវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ អ៊ុន សុគន្ធា ព្រមទាំងលោក លោកស្រី ប្រតិភូអមដំណើរ ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃ នាំយកនូវអំណោយ របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរកិច្ចការនារីខេត្តកំពត មកផ្តល់ជូនដល់ប្រជាពលរដ្ឋ ជាស្ត្រីក្រីក្រ និងជាស្ត្រីងាយរងគ្រោះ ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ អ៊ុន សុគន្ធា ក៏មានប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រីក្រទាំងអស់ ដោយភាពជិតសិ្នទ្ធ អំពីសុខទុករបស់ប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍បន្តទៀតថា អំណោយនេះ ជាអំណោយរប់សរាជរដ្ឋាភិបាល ដែលផ្តល់តាមរយៈ មន្ទីរកិច្ចការនារតីខេត្ត ដើម្បីនាំយកមកជូនដល់ប្រជាពលរដ្ឋស្ត្រីក្រីក្រ និងជាស្ត្រីងាយរងគ្រោះ ក្នុងនោះមានអង្ក២០គីទ្បូក្រាម មី១កេះ ប៊ីចែង១កញ្ចប់ ទឹកសុទ្ធ១ដប និងវិការ ១ម៉ឺនរៀល ក្នុងមួយគ្រួសារ ។
លោកជំទាវបានមានប្រសាសន៍ទៀតថា ទោះវីជាអំណោយនេះតិចតួចមែនពិត តែទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់លោកជំទាវ តែងតែគិតគូដល់ប្រជាពលរដ្ឋជានិច្ច ហើយក៏អាចជួយរំលែកបានខ្លះៗ នូវភាពខ្វះខាត របស់បងប្អូនមួយគ្រាផងដែរ ដូចច្នេះ បងប្អូន ត្រូវតែចេះថែរក្សាខ្លន បានល្អជៀសវាងនូវជម្ងឺសង្កាត់ផ្សេងៗ ព្រមទាំងចេះគោរពច្បាប់ចរាចរណ៍ ចេះយោគយល់គ្នា និងអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក នោះទើបជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ។
ជាចុងក្រោយ លោកជំទាវ ក៏បានជូនពរដល់ប្រជាបលរដ្ឋទាំងអស់ សូមឲ្យជួបប្រទះ តែនឹងពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល កុំបីខានទ្បើយ ៕