វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ១.៧៧២ ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖ វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ១.៧៧២ ប័ណ្ណត្រូវបានប្រគាល់ ជូន ប្រជាពលរដ្ឋចំនួនគ្រួសារ ១.១៧២ គ្រួសារ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី 26 ខែ សីហា ឆ្នាំ 2015 ក្រោមអធិបតីភាព លោក សុខ ផន អភិបាលរង20150826_093614នៃគណ:អភិបាលខេត្ត និង លោកហ៊ាង និន សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី សំណាក់ លោក លោក ស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជំនាញ ក្រុមប្រឹក្សា គណ:អភិបាលស្រុក និងប្រជាពលរដ្ឋពាក់ព័ន្ធ ជាច្រើនរូបផងដែរ ។ លោក នូន ប៉ុក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិង សំណង់ ខេត្តព្រះសីហនុ បានអោយដឹងថា : ថ្ងៃនេះខេត្តព្រះសីហនុ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី, គណ: កម្មការរដ្ឋបាលបានធ្វើការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឃុំកំពង់សីលា ស្រុក កំពង់ សីលា ខេត្តព្រះសីហនុ ហើយនេះក៍ជាការចែកប័ណ្ណកម្មសិទ្ធិលើកទី ៧ផងដែរ បន្ទាប់ពីបានចែកចំនួន ៥ លើក ក្នុងស្រុកព្រៃនប់,១លើកនៅឃុំស្ទឹងឆាយនិងចែកក្នុងពេលនេះ ដោយមានប័ណ្ណចំនួន ១.៧៧២ ប័ណ្ណ និងចំនួនគ្រួសារ ១.១៧២ គ្រួសារ នៅភូមិថ្មី, ភូមិវាល, ភូមិចាំស្រី, ភូមិក្រាំងអាត់,ស្ថិតក្នុងឃុំកំពង់ សីលា ស្រុក កំពង់សីលា ខេត្តព្រះសីហនុ ។ លោក នូនប៉ុកបានបន្តទៀតថា លទ្ធផលខាងលើនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង របស់,ក្រុមបច្ចេកទេស20150826_094146 មន្ទីរមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីខេត្តព្រះសីហនុរូមសហការណជាមួយក្រុមវីរ:យុវជនស្ម័គ្រចិត្តសម្តេចតេជោនិងមន្ទីរអង្គភាពជំនាញផ្សេងៗអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងគ្រប់មជ្ឈដ្ឋានក្នុងការជួយឧបត្ថម្ភគាំទ្រទាំងមធ្យោបាយសំភារៈថវិកាប្រកបដោយស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងមានឆន្ទ:តែមួយរួមសហការគោរពប្រតិបត្តិយ៉ាងហ្មត់ចត់ដើម្បីសម្រេចគោលនយោបាយនិងគោលការណែនាំរបស់រាជរដ្ឋាភិបាល។.នៅក្នុងឧកាសនោះលោកសុខផនអភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុក្រៅពីធ្វើការសំណេះសំណាលសួរសុខទុកដល់បងប្អូនប្រជាពលរដ្ឋលោកក៍បានមានប្រសាសន៍ថ្លែអំគុណផងដែរទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន.មន្រ្តីជំនាញសុរិយោដីនិងក្រុមយុវជនស្មក្រ័ចិត្តតេជោហ៊ុសែនទាំងអស់ដែលបានរូមសហការគ្នាបានល្អប្រសើរក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងពេលកន្លងមក៕20150826_093614 20150826_090204