ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥នៅតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចរៀបរយ។ពិធីបើកវគ្គហ្វឹកហ្វឺននេះមានការចូលរួម លោកឧត្តមសេនីយ៍ទោ ឯកសំអូនមេបញ្ជារងនាយសេនាធិការយោភូមិភាគ៥ លោកចុងផែតអភិ បាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រី ប្រាក់សោភ័ណ មេបញ្ជាការប្រចាំទិសបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រីភ្លន់តារាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នាយទាហាន ពលទាហានជាច្រើននាក់បាន
ចូលរួមផងដែរ។លោកភ្លន់តារាបានមានប្រសាសន៍ថាថ្ងៃនេះតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានធ្វើពិធីបើកវគ្គហ្វឹកហ្វឺន ពង្រឹងវរសេនាតូចរៀបដល់នាយ នាយទាហានរងពលទាហាន ដែលមានសិក្ខាកាមចូលរួមចំនួនសរុប ៤៤០នាក់ ទាយទាហាន២១៥នាក់នាយទាហានរងមានចំនួន២២៥នាក់វគ្គហ្វឹកហ្វឺននេះមាន៩វគ្គនៅទីបញ្ជាការចំនួន៤វគ្គវរសេនាតូចស្រុកក្រុងជាប់នៅព្រំដែន៥វគ្គ។លោកភ្លន់តារាបាននិយាយបន្តទៀតថាវគ្គហ្វឹកហ្វឺននេះមានរយះពេល៤៥ថ្ងៃសំដៅពង្រឹងគុណភាពដល់កងទ័ព អំពីការងារអប់រំចិត្តសាស្ត្រនិងលំហាត់របៀបទូទៅ
ទាំងបច្ចេកទេសទាំងគ្រឿងអាវុធទាំងយុទ្ធវិធីថ្មើរជើង អប់រំក្រៅប្រព័ន្ធ វិន័យ សណ្តាប់ធ្នាប់ ច្បាប់បទបញ្ជាចរាចរណ៍ សេចក្តីណែនាំ ដើម្បីលើកកម្ពស់សមិត្តភាពយល់ដឹងនិងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទជាដើម។លោកឯកសំអូនក៏បានមានប្រសាសន៍ដែរថាពលទាហាន នាយទាហានទាំងអស់ក្រៅពីភារកិច្ចការពារព្រំដែនអង្គភាពបានប្រមូលផ្តុំកម្លាំងហ្វឹកហ្វឺនត្រៀនអន្តរាគមន៍ក្នុងភូមិសាស្ត្រឈរជើងទទួលខុសត្រូវតាមផែនការរបស់ថ្នាក់លើកំណត់។និងត្រូវចូលរួមសហការជាមួយអាជ្ញាដែនដីក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះមហត្តរាយផ្សេងៗក្នុងភូមិសាស្ត្រខេត្តនិងសភាពការណ៍ ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្តិភាពជាដើម៕




































