កងពលតូច​ថ្មើរជើង​លេខ​៥១​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំឆមាស​និង​ផ្សព្វផ្សាយ​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៥

0

​ខេត្តបន្ទាយមានជ័យ​ ល្ងាច​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៥​នៅ​កងពល​លេខ​៥១​ស្ថិតនៅ​ភូមិ​ជប់​វ៉ា​រី ឃុំ​ជប់ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆមាស​ទី​១​និង​ផ្សព្វផ្សាយ​ទិសដៅ​បន្ត​ឆមាស​ទី​២​ឆ្នាំ​២០១៥​។​ពិធី​នេះ​មានការ​ចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេបញ្ជាការរង​នាយសេនាធិការ​យោធភូមិភាគ​ទី​៥
​លោក​សេង ធា​រិ​ន​មេបញ្ជាការរង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៥១​នាយទាហាន ពលទាហាន​បានជា​ច្រើន​នាក់​បាន​ចូលរួម​ផងដែរ​។​លោក​សេង​ធា​រិ​ន​បាន​មានimage (2)ប្រសាសន៍ថា អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​អនុវត្ត​ម៉ឺងម៉ាត់​តាម​បទបញ្ជា សារាចរ សេចក្តីណែនាំ​របស់​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងទ័ព​ជើងគោក​និង​យោធភូមិភាគ​៥​ពិសេស​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​រក្សា​ការពារ​ព្រំដែន​មិត្តភាព សន្តិភាព image (3)សហ​ប្រតិ​ប​តិ្ត​ការ​និង​អភិវឌ្ឍន៍​បានល្អ​។​លោក​បាន​បន្តទៀតថា​ក្រៅពី​ការងារ​ពង្រឹង​នៅតាម​ព្រំដែន កងពល​បាន​ជំរុញ​ការគ្រប់គ្រង​ពង្រឹងកម្លាំង ហ្វឹកហ្វឺន​អប់រំ​រៀនសូត្រ ការកសាង​ជំរុំ​បន្ទាយ ធានា​ជីវភាព​រស់នៅ​និង​សុខមាលភាព​ដល់​កងទ័ព​ថែម​ទៀតផង​។ ជាមួយ​នោះ​កងពល​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ដូចជា​ជួយ​ជួស​ផ្ទះ​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត​ជូន​ប្រជាជន​ជាដើម​។​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន​បាន​មានប្រសាសន៍ថា ភារកិច្ច​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​របស់​កងពលតូច​ថ្មើរជើង​បានល្អ​លើក​ទិសដៅ​បន្ត​។​លោក​សូម​ឲ្យ​កងពល​អនុវត្តតាម​គោលការណ៍​ទាំង​៦​ចំណុច​បន្ត​ពង្រឹង​ការដឹកនាំ​បញ្ជា ចាត់តាំង​ប្រចាំ​ការបញ្ជា បន្ត​ជម្រុញ​ការថែរក្សា​កសាង​ប្រពន្ធ​ប្រយុទ្ធ​លេណដ្ឋាន​រឹង​ម៉ាំ​នឹង​វត្ថុ​រារាំង​បន្ត​ត្រួ​តិ​និត្យ​កម្លាំង​ឈរជើង​ជួរមុខ កម្លាំង​អន្តរាគមន៍ គ្រឿង​បំពាក់ សម្ភា​រះ​សឹក កម្លាំង​ចល័ត​ប្រតិកម្ម​រហ័ស មេបញ្ជាការ​គ្រប់​ថ្នាក់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ញឹក​ញ៉ាប់ ដោយ​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ធ្វើការ​បូកសរុប​ដក​ពិសោធន៍​ការងារ​ប្រចាំ​សប្តាហ៍ ខែ​ត្រីមាស ឆមាស វាយតំ​លៃ​ចំណុចខ្លាំង ខ្សោយ​ហើយ​ត្រូវ​បន្ត​សហការ​ទំនាក់ទំនង​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​បន្ទាត់​ព្រំដែន​និង​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជានិច្ច​ក្នុងនោះ​ក៏មាន​តែងតាំង​ផ្ទេរ​ភារកិច្ច​ចំនួន​៥​រូប​បំពាក់​ស័​ក្ត​ដល់​នាយទាហាន​ពលទាហាន​ចំនួន​២៦​រូប​ផងដែរ​៕