កសិករ​នៅ​ខេត្តស្ទឹងត្រែង​ចាប់យក​អាជីព​ដាំ​បន្លែរ​

0

​ស្ទឹងត្រែង​៖​នៅតាម​បណ្តា​ភូមិ​ឃុំ​នៅក្នុង​ខេត្តស្ទឹងត្រែង បន្លែរ​បង្ការ​គ្រប់​ប្រភេទ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ បាន​នាំយកមក​លក់​នៅលើ​ទីផ្សារ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីកចំរើន បន្ទាប់ពី​ពួកគាត់​ទទួលបាន​ការណែនាំ​ពី​មន្ទីរ​កសិកម្ម​បាន​ធើ្វ​ការបង្ហាត់បង្រៀន ពី​បច្ចេកទេស​ដាំ​ដុះ​និង​ផ្តល់​ពូជ​ឲ្យ ។​ ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​ឃើញថា ប្រមាណ​៤០%​បានធ្វើការ​ផ្លាស់ប្តូរ​នូវ​ទម្លាប់​ពី​ការធ្វើ​ស្រែចម្ការ​ខ្លះៗ មក​ចាប់យក​អាជីព​ដាំ​បន្លែរ​ជាល​ក្ខ​ណះ​គ្រួសារ សំរាប់​ដោះស្រាយ​ជីវភាព​ហើយ​សល់ ពី​ការហូបចុក អាច​យកមក​លក់​នៅ​ទីផ្សារ ទទួលបាន​ប្រាក់ចំណូល​ថែមទៀត ។​DSCN9832
​ ​លោក​ស្រ៊ុន ផេង អាយុ​ឆ្នាំ​៤៥ នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង​បាន​និយាយ​អះអាងថាៈ ពីមុនមក​គ្រួសារ​គាត់ ពុំដែល​ចេះ​ដាំ​ដំណាំ​បន្លែរ​បង្កា សំរាប់​ជីវភាព​ប្រចាំ​គ្រួសារ​នោះទេ គឺ​ធ្វើ​តែ​ស្រែ​និង​ចំការ រកប្រាក់​ទិញ​បន្លែរ​បង្ការ​មក​ហូបចុក ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ជួប​ការលំបាក​ច្រើន តែ​ពេលនេះ​ពួកគាត់ បានធ្វើ​ការដាំដុះ​ទទួលបាន​ផល​ល្អ យកទៅលក់​នៅ​ទីផ្សារ បាន​ប្រាក់កំរៃ​គួរសម ដោយសារ​បន្លែរ​មាន​រស់ជាតិ​ឆ្ងាញ់ ជាង​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង ព្រោះ​បន្លែ​ដែល​ប្រជាកសិករ​ដាំ នៅតាម​ជនបទ​គ្មាន​ជាតិគីមី ។​
​ ​លោក​បាន​បន្តថាៈ ចាប់ពី​ឆ្នាំ​២០០៨​មក លោក​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ទទួលបាន​គ្រាប់ពូជ ប្រើ​ជីធម្មជាតិ​មិនមាន​ការប៉ះពាល់ ដល់​សុខភាព​អ្នកទិញ​ហូប នេះ​ជា​គំរោង​អភិវឌ្ឍ​ន៏ របស់​អង្គការ​ដៃគូរ និង​មន្ទីរ​កសិកម្ម​បានផ្តល់​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ មិនមែន​តែ​នៅក្នុង​ភូមិ​របស់លោក​នោះទេ នៅមាន​តាម​បណ្តា​ឃុំ​ផ្សេងៗ​ទៀត ក៏​ចេះ​ដាំ​បន្លែរ​បង្កា ទទួលបាន​ផល​ល្អប្រសើរ ដែល​នៅសល់​ពី​ការហូបចុក អាច​យកទៅលក់​លើ​ទីផ្សារ យកមក​ទ្រទ្រង់​ជីវភាព គ្រួ​សារបាន​បន្ថែមទៀត ។​DSCN9828
​ ​លោក​ស្រ៊ុន ផេង​បាន​បន្តទៀតថា ពីមុន​លោក​ដាំ​បន្លែ​មាន​ផ្ទៃដី​តូច​ល្មម​ទេ តែ​ក្រោយពី​លោក​ប្រក​បរបរ​ដាំ​បន្លែ​នេះ ឃើញថា​ក្រុមគ្រួសារ​បាន​ធូ​ធា​ច្រើន ព្រោះ​នៅក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល មាន​តម្រូវការ​បន្លែ​ក​ក្នុងស្រុក​ច្រើនជាង បន្លែ​នាំចូល​ពី​ប្រទេសជិតខាង ហើយ​នៅពេលនេះ លោក​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែមទៀត ដើម្បី​តម្រូវ​ទី​ផ្បា​រ​។​
​លោក ទូច ធា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថាៈ ប្រជាកសិករ ប្រមាណ​ជា​៤០%​ក្នុងចំណោម​៩៥% នៅក្នុង​ខេត្ត​ប្រកប​របរ​កសិកម្ម បច្ចុប្បន្ន​បានធ្វើ​ការដាំ​ដំណាំ​រួមផ្សំ តាម​ការណែនាំ និង​ទទួលបាន​ការបណ្តុះបណ្តាល បច្ចេកទេស​កសិកម្ម​ផង ទទួលបាន​គ្រាប់ពូជ​ផង ពួកគាត់​បាន​អនុវត្ត​ទៅតាម​បច្ចេកទេស សំរេចបាន​លទ្ធផល​ល្អប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។​
​ ​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ទៀតថាៈ មន្ទីរ​កសិកម្ម​និង​បន្ត​អនុវត្ត​នៅ​គំរោង​ស្តារ​និង​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ជួយ​ដល់​កសិករ​នៅ​ឆ្នាំ​បន្តបន្ទាប់ នាពេលខាងមុខ​ទៀត ដើម្បី​ជំរុញ​ឲ្យ​កសិករ​យើង ចេះ​ផ្តល់នៅ​បទពិសោធន៍ អោយ​គ្នា​ទៅវិញទៅមក និង​ទទួលបាន​បច្ចេកទេស​ប​ង្កើ​ត​មុខរបរ​ថ្មីៗ បន្ថែមទៀត ៕