​បណ្ណាល័យ​២​កន្លែង ត្រូវបាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​សហជីព​ក្រុមហ៊ុន LG Display កូរ៉េ កសាងឡើង ទុកជា​ប្រភព​នៃ​ការស្រាវជ្រាវ​ចំណេះដឹង របស់​សិស្សានុសិស្ស​នៅ​ជនបទ !

0

​ខេត្តសៀមរាប ក្រោម​កិច្ច​គាំទ្រ​-​សម្របសម្រួល​ដោយ មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តសៀមរាប ក្រុមយុវជន​ស្ម័គ្រចិត្ត​សហជីព​ក្រុមហ៊ុន LG Display កូរ៉េ ប្រមាណ​ជា​៥០​នាក់ បានមក​បំពេញ​កម្មសិក្សា​របស់ខ្លួន​អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកហើយ​នៅ​ខេត្តសៀមរាប ដែល​យុវ​កម្មសិក្សាការី​ទាំងនោះ ត្រូវបាន​ស្វែងយល់ និង​ចែករំលែក​ពីគ្នា​ទៅវិញទៅមក ស្តីអំពី​បទពិសោធន៍​នៃ​ជីវិត​សិក្សា រវាង​ពួកគេ ជាមួយ​កុមារ​និង​យុវជន​កម្ពុជា ។ ការបំពេញ​កម្មសិក្សា​ដ៏​យូរ របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​កូរ៉េ​នេះ ត្រូវបាន​ប្រព្រឹត្តិ​ទៅ ដោយមាន​កិច្ចសហការ​ជា​ដៃគូ​ផងដែរ ពី​សំណាក់​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ មាន​ឈ្មោះថា LOTUSWORLD ដែល​កំពុង​បំពេញការងារ​សប្បុរស​ធម៌​របស់ខ្លួន លើ​វិស័យ​អប់រំ បណ្តុះបណ្តាល និង សុខភាព នៅ​ខេត្តសៀមរាប ។AA340701.MXF.Still001
វា​ជា​លទ្ធផល​នៃ​ការបំពេញ​កម្មសិក្សា​រប​ស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សហជីព​ក្រុមហ៊ុន LG Display កូរ៉េ នៅ​ខេត្តសៀមរាប បណ្ណាល័យ បង្គន់​អនាម័យ និង​បណ្តាញ​ទឹកស្អាត​ក្នុង​សាលារៀន​២​កន្លែង ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា នេះ ។ លោក ទេស សុវណ្ណ​វីរៈ តំណាង​ឲ្យ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​ចូលរួម​កាត់​ខ្សែបូរ​សម្ពោធ​សមិទ្ធផល​ទាំងនោះ ហើយ​ព្រះ​តេជគុណ ជី អ៊ូ ប្រធាន​អង្គការ LOTUSWORLD និង លោក វ៉ុ​ន ធុង​ស៊ប់ ប្រធាន​យុវជន​សហជីព LG Display កូរ៉េ ក៏មាន​វត្តមាន​ក្នុងឱកាស​នោះដែរ ។​AA339701.MXF.Still001
ការបើក​សម្ពោធ​បណ្ណាល័យ បន្ទប់ទឹក​អនាម័យ និង​បណ្តាញ​ទឹកស្អាត​ក្នុង​សាលារៀន​ទាំង​២​កន្លែង​នេះ ត្រូវបានធ្វើ​ឡើងជា​និមិត្តរូប​នៅ​សាលាបឋមសិក្សា អម្ពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ។ ចំណែកឯ សមិទ្ធផល​មួយកន្លែង​ទៀត រួមមាន​បណ្ណាល័យ បន្ទប់ទឹក​អនាម័យ និង​បណ្តាញ​ទឹកស្អាត​ដូចគ្នានេះ បាន​កសាង​ជូន​ដល់​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា លោម​ព្រលឹង ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ។
លោក ទេស សុវណ្ណ​វីរៈ បាន​លើកឡើងថា នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​ក្រុមយុវជន​នៃ​សាធារណរដ្ឋ​កូរ៉េ បានមក​បំពេញ​ទស្សនកិច្ច​សិក្សា​នៅលើ​ទឹកដី​អង្គរ​-​សៀមរាប ក្នុងនោះ​រួមមាន​ទាំង​សិស្ស និស្សិត និង​ក្រុមយុវជន​មកពី​បណ្តា​ស្ថាប័ន​ផ្សេងៗ​ទៀតផង​ដែរ ។ លោក​បានធ្វើការ​កត់សម្គាល់​ថា ៖ ក្រុមយុវជន​ទាំងនោះ ក្រៅពី​គោលបំណង​ស្នូល​នៃ​ការសិក្សា​ស្វែងយល់​អំពី​ជីវភាព និង​ជីវិត​សិក្សា​របស់​កុមារ​និង​យុវជន​កម្ពុជា ពិសេស​កុមារ​និង​យុវជន​ជនបទ​នោះ ពួកគេ​តែងតែបាន​នាំមក​ជាមួយ​នូវ​បទពិសោធន៍​ល្អៗ ដែល​ពួកគេ​បានទទួល​ក្នុង​វិថី​ជីវិត​សិក្សា​របស់​ពួកគេ ដើម្បី​ចែករំលែក​ដល់​កុមារ​និង​យុវជន​កម្ពុជា ព្រមជាមួយ​នឹង​ការ​ជម្រុញ​លើកទឹកចិត្ត​ផងដែរ ។AA339401.MXF.Still001
លោក​បាន​បន្តថា ៖ ជាមួយគ្នា​នោះ យុវជន និង និស្សិត​កូរ៉េ តែងតែបាន​បន្សល់ទុក​នូវ​ស្នាម​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​កុមារ​និង​យុវជន​កម្ពុជា យ៉ាងហោចណាស់ ក៏​ពួកគេ​បានធ្វើ​កិច្ចការ​សម្អាត​បរិស្ថាន កែលម្អ​សោភ័ណភាព​សាលា ជាដើម ។ លោក​បាន​សង្កត់ធ្ងន់ថា ៖ បណ្ណាល័យ បន្ទប់ទឹក​អនាម័យ និង​បណ្តាញ​ទឹកស្អាត​នៅ​សាលារៀន អម្ពិល​ពាម ស្រុក​ពួក និង​នៅ​សាលាបឋមសិក្សា លោម​ព្រលឹង ស្រុក​សូទ្រនិគម ដែល​បាន​កសាងឡើង​ដោយ​កម្លាំង​ពលកម្ម​ផ្ទាល់​របស់​ក្រុមយុវជន​កូរ៉េ អស់​រយៈពេល​៣​ខែ​កន្លងមក និង​បើកសម្ពោធ​នាពេលនេះ វា​ជា​សេចក្តី​បង្ហាញថា​៖ សមត្ថភាព​ធនធានមនុស្ស​នៅទីនេះ ! រៀន​តែ​ម្យ៉ាង មិន​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ៕ ដោយ​គឿន​វ៉េ​ត​