ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៨ ខែ មេសាឆ្នាំ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចរោងចក្រ ផលិតស្បែកជើង របស់ក្រុមហ៊ុន ជូហួយហ៊ួតវែ ស្ថិតនៅភូមិ ខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មាន កម្មកររោងចក្រ រាប់ពាន់នាក់ បានធ្វើកូដកម្មបិទផ្លូវជាតិលេខ៦ បង្ករឲ្យស្ទះកកចរាចរ ដោយគ្មានពេលកំណត់ ។
តាមការឲ្យដឹងពី កម្មកររោចក្រ ដែលបានមកធ្វើកូដកម្ម បានឲ្យដឹងថា មានកម្មករប្រមាណជាង៧០០០នាក់ ដែលបានធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើងនេះ ដោយមូលហេតុដែល ចេញមកធ្វើកូដកម្ម ដោយសារតែ ភាគីរោងចក្រដែលជាជនជាតិចិន មិនបានគោរពនូវច្បាប់ការងាររបស់ ព្រះរាជាណាចក្រកម្ពុជា ថែមទាំងអនុវត្តន៍ ផ្ទុយពីច្បាប់ សូម្បីតែថ្ងៃសម្រាក ថ្ងៃបុណ្យទាន តាមមន្ត្រីរាជការ ក្រុមហ៊ុនដ៏ទៃបានអនុញ្ញាតិកម្មការ កម្មការនី ឈប់សំរាក តែក្រុមហ៊ុន ជូហួយហ៊ូតវែ បានឲ្យឈប់សំរាកដែរ តែបែរជាកាត់ លុយប្រចាំថ្ងៃរបស់កម្មករទៅវិញ ម្យ៉ាងទៀត បើសិនជាកម្មករមានជំងឺសុំច្បាប់សំរាក បែរជាក្រុមហ៊ុនបាន កាត់លុយបុគ្គលណាដែលឈប់ ចំនួន ៨ ដុល្លា តែបើសិនជាឈប់ដោយឥតច្បាប់ ក្រុមហ៊ុននឹងត្រូវកាត់ លុយចំនួន ១៥ដុល្លា ជាក់ស្តែង នៅថ្ងៃនេះជាដើម កម្មករមិនពេញចិត្តចំពោះក្រុមហ៊ុន ពួកគេដែលបានកាត់ លុយដែលមិនបានធ្វើការក្នុងអំឡុងចូលឆ្នាំ ប្រពៃណីខ្មែរកន្លងមក ទើបបានជាពួកគេចេញមកធ្វើកូដកម្ម ខ្នាតធំនេះ ដោយសារកន្លងមក បានត្រឹមតែទាមទារ តែពុំមានថ្នាក់លើ ឬថ្នាក់ដឹកនាំណាចេញមុខដោះស្រាយនោះទេ ។
យោងតាមលិខិតស្នើរសុំធ្វើកូដកម្ម របស់តំណាងកម្មករ នៅមុខរោងចក្រ បានបញ្ជាក់ថា១ ស្នើរសុំធ្វើ កូដកម្មចាប់ពី ២៤ខែមេសាឆ្នាំ ២០១៤នេះតទៅ លុះត្រាតែមានដំណោះស្រាយ ២ ទាមទារឲ្យភាគីក្រុមហ៊ុន ទទួលយកសំណើរ ដោយមិនឲ្យកាត់ប្រាក់ពីកម្មករ កម្មការនី ក្នុងអំឡុងពេលឈប់សំរាក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ទី៣ស្នើសុំតំឡើងប្រាក់ធ្វើដំណើរ ៧ ដុល្លា ទៅ១០ដុល្លា ជួយសម្រួលដល់តែកុងឡាន ឲ្យមាន ចំណតត្រឹមត្រូវនឹងបង់ប្រាក់ថ្លៃចំណត៥ដុល្លា ក្នុង១ខែ ។ ពាក់ព័ន្ឋទៅនឹងការបិទផ្លូវនេះ បង្ករឲ្យមានភាពក្តៅក្រហាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ឆ្លងកាត់នៅចំនុចរោងចក្រ ដោយសារតែ រថយន្តគ្រប់ប្រភេទ មិនអាចឆ្លងកាត់បាន តែបែរជាកម្មករចាក់ធុង បាស់រាំកណ្តាលថ្នល់យ៉ាងរំភើយ សូម្បីតែសមត្ថកិច្ច ក៏បានត្រឹមតែឈរមើល គ្មានការបើកផ្លូវឲ្យរថយន្តធ្វើ ដំណើរឆ្លងកាត់នោះទេ តែសំណាងល្អ រថយន្តតូចៗអាចធ្វើដំណើរផ្លូវវាងបាន។
ក្នុងនោះដែរ ក៏មានការរិះគន់យ៉ាងធ្ងន់ធ្ងរ ដល់ក្រសួងការងារ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ឋថា មិននឹងអនុញ្ញាតិឲ្យជនបរទេស ចូលមកវិនិយោទុន ប្រហែលជាមិនបានជម្រាប់ ឲ្យជនជាតិទាំងនេះ អនុវត្តន៍តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា បានន័យថាជនជាតិអ្វីក៏ដោយ មុននឹងចូលមកប្រកបមុខរបរ នៅក្នុងប្រទេសណាមួយនោះ ត្រូវតែយល់ព្រមអនុវត្តន៍តាមច្បាប់ប្រទេសនោះ តែបើសិនជាមិនអាចអនុវត្តន៍ បាន រាជរដ្ឋាភិបាល ក៏មិនអាចយល់ព្រមតាមការស្នើរសុំប្រកបមុខរបរឬវិនិយោគដែរ ថ្នាក់ដឹកនាំត្រូវតែគិត ពីផលប្រយោជន៍ និងផលប៉ះពាល់ដល់កម្មកររបស់ប្រទេស ជាក់ស្តែងជនជាតិចិនដែលជាម្ចាស់ក្រុមហ៊ុន នេះបានអនុវត្តន៍ផ្ទុយពីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះអាជ្ញាគួរតែមានដំណោះស្រាយសមរម្យ ដល់កម្មករ និងកម្មការនី មិនមែនទុកឲ្យក្តៅក្រហាយដល់អ្នកដ៏ទៃបែបនេះ ។