ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី២៨ខែសីហាឆ្នាំ២០១៥ មានករណីលួចមានស្ថានទោស(គាស់ចូលតាមបង្អូច)កើតឡើងនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ. សម្ភារះបាត់បង់ ប្រាក់ដុល្លាអស់ចំនួន៥០០០ដុល្លាអាមេរិក។លោកវរសេនីយ៍ត្រីងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះឃុត រស់ ភេទប្រុសអាយុ៤៩ឆ្នាំមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះសឹម សុី មែន ភេទស្រីអាយុ៤៧ឆ្នាំមុខរបរលក់ដូរនៅភូមិ ឃុំខាងលើ។នៅពេលបច្ចុប្បន្នសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកមុខសញ្ញាយកមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕