កំពង់ធំ=មានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយបង្កឡើង ដោយបុរសបែកថ្នាំម្នាក់ដុតផ្ទះខ្លួនéងខណះពេលដែលម្ដាយ ទៅធ្វើការនៅឆ្ងាយមិនយូរៗបានមកលេងផ្ទះម្ដង ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ២និង១០នាទីថ្ងៃ នៅចំនុចភូមិ
គ្រើល ឃុំ អណ្ដូងពោធ៍ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា អគ្គិភ័យ ឆាបឆេះនេះបង្កឡើងដោយ ឈ្មោះ ស៊ីវ សង់ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាកូនប្រុស ក្នុងនោះ សភារះដែលខូចខាត មាន ទូ៣និង សំភារះមួយចំនួនធំ ព្រមទាំងផ្ទះ២ខ្នង ទំហំ ៦គុណ៨ ប្រកក្បឿង ក្រាលក្ដា ជញ្ចាំងក្ដា ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ពុំអាចយកអ្វីទាន់នោះទេ ចំណែកម្ដាយឈ្មោះ តាតនុច អាយុ ៦២ឆ្នាំ មិនបាននៅផ្ទះទេ ទៅធ្វើការនៅស្រុក កំរៀង ខេត្តបាតដំបង ។
ក្រោយមក សមត្ថកិច្ចនគរបាល បានចាប់ខ្លួន ឈ្មោះ ស៊ីវ សង់ បញ្ចូនទៅប៉ុស្ដិឃុំ អណ្ដូងពោធ៍តែម្ដង ដើម្បីសួរនាំនិងធ្វើការអប់រំ បើយោងតាម សំដី លោកអធិការស្រុកបារាយណ៍បានអោយដឹងថា ម្ដាយចាស់ហើយក្រោយពីឪពុករបស់គេបានស្លាប់ចោល គាត់ខំរកស៊ីបានលុយធ្វើផ្ទះ អោយកូននៅ បែរជាកូនបំផ្លាញអស់គ្មានសល់ ហើយក្នុងនោះដែរ យើងពុំដឹងថាដាក់ទោសអ្វីដល់គេនោះទេ ព្រោះក្នុងច្បាប់ហាក់ដូចជាគ្មានចែងសោះ៕ ប៊ុន រីទ្ធី





































