​រដ្ឋបាល​ជលផល​ចុះ​សិក្សា​ស្វែងយល់​អំពី​កសិដ្ឋាន​ចិញ្ចឹម​អន្ទុង​ក្នុង​ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖​ការចិញ្ចឹម​អន្ទុង​គឺជា​មុខរបរ​មួយ​អាច​លើកស្ទួយ​ជីវភាព​គ្រួសារ​អោយ​កាន់តែ​ប្រ​​សើរ​ឡើង ដើម្បី​ស្វែងយល់​អំពី​បទពិសោធន៍​នេះ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ លោក​​ហាវ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ជលផល និង​ក្រុមការងារ បាន​ចុះមក​ពិនិត្យ​សិក្សា​ស្វែងយល់​អំពី​ការចិញ្ចឹម​អន្ទុង នៅក្នុង​កសិដ្ឋាន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី​​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​​ ​លោក ថូ វណ្ណា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទុង​បាន​រៀ​រាប់​អំពី​បទពិសោធន៍​ក្នុងការ​ចិញ្ចឹម​អ​​ន្ទុ​ង​របស់លោក​ជាង​៥​ឆ្នាំ​មកហើយ​នោះ​អោយដឹងថា​៖ ២​ឆ្នាំ​ដំបូង​ដោយ​មិនទាន់មាន​បទ​ពិ​សោ​​ធន៍​ល្អ ការចិញ្ចឹម​អន្ទុង​ក្នុង​កសិដ្ឋាន​របស់លោក​បាន​បរាជ័យ​ខាត​លុយរាប់​ម៉ឺន​ដុល្លា​។​ប៉ុន្តែ​ក្នុង រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ការខិតខំ​ព្យាយាម​តស៊ូ​រៀនសូត្រ​យក​បទពិសោធន៍​​មួយចំនួន​ពី​ស្រុក​ជិតខាង​មក ការចិញ្ចឹម​អន្ទុង​របស់លោក​បាន​មានការ​រីកចំរើន​ល្អ​ឡើងវិញ​។​DSC08021
​ ​នៅក្នុង​កសិដ្ឋាន​របស់​លោក មាន​អាង​ចិញ្ចឹម​អន្ទុង​២៩​អាង ដែល​អាង​និ​មួយៗ​មាន​ទំហំ​១៨​ម៉ែត្រការ៉េ សព្វថ្ងៃ​កំពុង​ចិញ្ចឹម​អន្ទុង​ចំនួន​១៣​អាង ក្នុង​១​អាងៗ​មាន​អន្ទុង​ចំនួន​៣០០​គីឡូ និង​ត្រូវ​ចិញ្ចឹម​ថែទាំ​អោយ​ចំណី ជា​រៀងរាល់ថ្ងៃ រយៈពេល​ពី​៥​ទៅ​៦​ខែ ទើប​ទទួលផល​។​
​ ​ជំហាន​ដំបូង​លោក​បានជ្រើសរើស​ប្រមូល​ទិញ ពូជ​អន្ទុង​ដំណើប​តូចៗ ក្នុង​១​គីឡូ​មាន​ត​
​ម្លៃ ៧.០០០​រៀល និង​មាន​អន្ទុង​ជាង​៣០​ក្បាល ពី​ប្រជាកសិករ​ក្នុងស្រុក​មក​ដាក់​ចិញ្ចឹម ក្នុង​អាង​DSC08007
​ហើយ​រើស​អន្ទុង​ដាក់​តាម​ប្រភេទ ធំ​ដោយ​ធំ តូច​ដោយ​តូច និង​នៅក្នុង​អាង​ត្រូវដាក់​រនាប​ឬ​ស្សី​៦​ទៅ​៧​ផ្ទាំង សំរាប់​អោយ​អន្ទុង​ដេក​។​
​ការអោយ​ចំណី ក្នុង​១​ថ្ងៃ​ត្រូវអោយ​ចំណី​ម្តង អស់ពី​៥​ទៅ​៧​គីឡូ ក្នុង​១​អាងៗ នៅ​រៀងរាល់​ព្រឹក ជា​ចំណី​ធម្មជាតិ​ទិញ​មកពី​ប្រទេសជិតខាង និង​ត្រូវ​ផ្លាស់ប្តូរ​ទឹក​ក្នុង​អាង​ជា​រៀងរាល់ថ្ងៃ​ក្រោយពេល​អោយ​ចំណី​រួច​។​ប្រភពទឹក​ដែល​ត្រូវ​ផ្លាស់ប្តូរ​ក្នុង​អាង​ជា​ទឹកស្អាត ចេញពី​អាង​ចំរោះ​បរិសុទ្ធ ដែល​កត្តា​ទឹក​នេះ​ជា​បញ្ហា​ចម្បង​ក្នុងការ​ចិញ្ចឹម ទើប​ទទួលផល​បានល្អ​។​DSC08017
​ការប្រមូល​ផល ក្រោយពី​ចិញ្ចឹម​ថែទាំ​រយៈពេល​ពី​៥​ខែ​ទៅ​៦​ខែ អន្ទុង​បាន​ធំធាត់​ដោយ​
​ក្នុង​១​គីឡូ​មាន​អន្ទុង​ពី​៣​ទៅ​៤​ក្បាល ហើយ​អាច​លក់បាន​ថ្លៃ​ពី ១៨.០០០​រៀល ទៅ​២០.០០០​រៀល នៅតាម​ទីផ្សារ​ក្នុងស្រុក ហើយ​ក្នុង​១​ឆ្នាំៗ​លោក​អាច​ចិញ្ចឹម​លក់បាន​ចំនួន​១៥​តោន​។​
​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​វិភាគ​ថា​៖​ការចិញ្ចឹម​អន្ទុង​តាម​កសិដ្ឋាន​ធំៗ ត្រូវ​ចំណាយ​ដើមទុន​ច្រើន​រាប់ម៉ឺន​ដុល្លា​ទៅលើ​ធុង​ចំរោះ​ទឹកស្អាត អាង​ចិ ញ្ចឹ​ម ចំណី ឈ្នួល​កម្មរ ពេលវេលា និង​ដើមទុន​សំរាប់​ទិញ​អន្ទុង និង​ត្រូវមាន​បទពិសោធន៍ ការតស៊ូ​ព្យាយាម ធ​ត់​ធ្មត់ ទើប​ចំណេញ​លុយ​បាន គឺ​មិនមែនជា​រឿង​ងាយ​ពេក​នោះទេ​។ ប៉ុន្តែ​គេ​ក៏​អាច​ចិញ្ចឹម​អន្ទុង​តាម​ស្រះ​តូចៗ តាម​អាង​តូចៗ ជា​លក្ខណៈ​គ្រួ​សាបានរ​ផងដែរ ទៅតាម​បទពិសោធន៍​ការព្យាយាម និង​ពេលវេលា​៕