​អភិបាលខេត្ត​ស្ទឹងត្រែង​ណែនាំ​ឲ្យ​មន្ត្រី​ប៉ូ​ស្ត៏​ព្រំដែន​ពង្រឹង​ការងារ​សន្តិសុខ​

0

​ ​ស្ទឹងត្រែង​៖​ក្នុង​ឪ​កាស​ចុះ​ពិនិត្យ​ប៉ុស្តិ​ច្រករបៀង​វើ​ន​ខាំ​ស្ថិត​នៅជាប់ អន្លង​មតក​ត កម្ពុជា​_ ឡាវ​ថ្ងៃទី​២៨​ខែសីហា​នេះ លោក​អភិបាលខេត្ត​ស្ទឹងត្រែង​ណែនាំ​ឲ្យ​មន្ត្រី​ប៉ុស្តិ​ច្រក​វើ​ន​ខាំ​សហកា​គ្នា​ពង្រឹង​កិច្ចការងារ​សណ្ដាប់ធ្នាប់​ព្រំដែន​ឲ្យ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​តំបន់​នេះ​ដើម្បី​ពូក​គាត់​បាន​ប្រកប​របរ​រកស៊ី​ឲ្យ មាន​សុខ​សុវត្ថិភាព និង​លើកកម្ពស់​បាន​នូវ​ផ្នែក​ស្ថេ​ភាព​ស្បៀង​ក្នុង​គ្រួសារ​។​​លោក កុល សំអុល អភិបាលខេត្ត មាន​ប្រសា​ស៏ ចាត់ទុកថា​៖​ការងារ​សន្តិសុខ​ព្រំដែន ជា​កត្តា​ចំ​បងអាច លើកស្ទួយ​សេដ្ឋកិច្ចជាតិ​និង​សេដ្ឋ​កិ​ច្ក​គ្រួសារ​នៅតាម​តំបន់​នេះ ឲ្យ​រីកចម្រើន​បាន និង ធានា​នូវ​សុវត្ថិភាព​រស់នៅ​ដល់​ប្រជាពលរដ្ឋ ថែមទៀត ។​DSC04237
​ ​លោក​អភិបាលខេត្ត មាន​ប្រសា​ស៏​ទៀតថាៈ ករណី​ចាំបាច់​ខាងលើនេះ មន្ត្រី​ប៉ុស្តិ​ច្រក​ទាំងអស់ ត្រូវ​សហការគ្នា​ល្អ​ជាមួយ​សមត្ថកិច្ច ពាក់ព័ន្ធ​ផ្សេងៗ​ទៀត អនុវត្តតាម​បទបញ្ជារ​របស់​អង្គភាព និង​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ឆ្លើយតប​ទៅ​និង សំណូមពរ​របស់​ប្រជាពលរដ្ឋ ។​
​ ​លោក​មាន​ប្រសា​ស​ន៏ បន្ថែមថាៈ សំខាន់​ជាង​នេះ​យើង ត្រូវ​រួមគ្នា​អនុវត្ត​ឲ្យ​បាន​សកម្ម​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ធ្វើ​មន្ត្រី​ជា​អ្នកបំរើ ប្រជាពលរដ្ឋ មិន​ម៉ែន​តាំងខ្លួន​ជា​អ្នកគ្រប់គ្រង​ប្រជាពលរដ្ឋ​នោះទេ ។DSC04241
​ឆ្លើយតប​ទៅ​ហ្នឹង​ការ​ក្រើនរំលឹក​ពី ឯកឧត្តម​អភិបាលខេត្ត លោក​ឯក​ស៊ី​វ៉ាន់​ដន​មេ​ប៉ុ​ស្ត៏ ច្រករបៀង​វើ​ន​ខាំ បាន​ប្តេជ្ញា​ទទួលយក​នូវ​អនុ​សាស្ត្រ​ដ៏​ល្អ​នេះ ទៅ ខិតខំ​សហការ​ជាមួយ​សមត្ថកិច្ច​រួមការ​ងារ បំពេញ​កិច្ច ការពារ​សន្តិសុខ​ឲ្យ​បានល្អ ពិសេស​ទប់ស្កាត់​អោយខាងតែបាន នូវ បទល្មើស​គ្រឿងញៀន​ដែល​ជនល្មើស​តែងតែ​លបលួច​នាំចូល​តាម​ច្រករបៀង ។​
​លោក មេ​ប៉ុ​ស្ត៏​លើកឡើង​ទៀតថាៈ ប៉ុ​ស្ត៏​ច្រក​របៀន​នេះ​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ចេញចូល​ទេ ចំណែក ភូមិសាស្ត្រ​នូវទីនេះ​ក៏​គ្មានអ្វី ស្មុ​គ្រ​ស្មាន ដែរ​ដោយឡែក​ប្រជាជន ឡាវ​និង​កម្ពុជា​រស់នៅ​ទំនាក់ទំនង​គ្នា​រកស៊ី​ធម្មតា ហើយ​បច្ចុប្បន្ន ខាង​កម្ពុជា យើង​បាន​បោះបង្គោល​ព្រំដែន​រួច​នៅ​ប៉ែក​ខាង​ផ្លូវទឹក​នេះហើយ​កម្ពុជា​យើង​បានដាក់​ឈ្មោះ ច្រករបៀង​នេះ​ជា​ច្រក​អន្លុង​មតករ​វិញ​និង​មានកំ​កំលាំង​ប្រចាំការ​ជា​រៀងរាល់ថ្ងៃ​។​
​លោក​ថង​ប៊ុនធឿន​អាយុ​៦៦​ឆ្នាំ​រស់នៅ​ជិត​ច្រករបៀង​នេះ​បាន​សំដែង​ការគាំទ្រ​ដល់​សកម្មភាព​សកត្ថ​កិច្ច​ដែល​បាន​ចុះមក​ត្រួតពិនិត្យ​នៅ​តំបន់​នេះ​ធ្វើ​ប្រជាពលរដ្ឋ​យើង​មាន​ភាពកក់ក្តៅ​ក្នុងការ​រស់នៅ​៕